ព័ត៌មាន
ទូកង ឌី សែនជ័យបារមីបូរណព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំ ខេត្តស្វាយរៀង ជប់លៀងអបអរសាទរជ័យជម្នះ
ស្វាយរៀង ៖ ទូកង ឌី សែនជ័យបារមីបូរណព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំ ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីជប់លៀងដល់មូលដ្ឋានចំណុះ នៅភូមិឃុំ ស្រុកកំណើតរបស់កីឡារ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះបីថ្ងៃជាប់គ្នា នៅក្នុងការប្រណាំងទូកង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាពេលថ្មីៗកន្លងទៅ។
នៅក្នុងពិធីជប់លៀងនេះ លោក សេង ម័រ ប្រធានគណៈកម្មកាទូកងតំណាង ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា សូមថ្លែងការអបអរសាទរ និងការកោតសរសើរដល់ក្រុមកីឡាករចំណុះទូក ឌី សែនជ័យបារមីបូរណព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យបីថ្ងៃជាប់គ្នា។
លោក សេង ម័រ បានបញ្ជាក់ដែរថា ជានិច្ចកាល ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា តែងបានពាំនាំនូវការសាកសួរសុខទុក្ខ និងដាស់តឿន ជាពិសេសការឧបត្ថមគាំទញរ ដល់បងប្អូក្រុមកីឡាករចំណុះទូកទាំងីរនេះជាប្រចាំ និងបានកោតសរសើរចំពោះស្មារតី និងទឹកចិត្តដ៏មោះមុត រួមកម្លាំងសាមគ្គីភាពគ្នាបានយ៉ាងល្អ ប្រឹងប្រែងរហូតទទូលបានជោគជ័យ។
ចំណែកភាពជោកជ័យ និងភាពសប្បាយរីករាយក្នុងពិធីអបអរសាទរជ័យជម្នះ ដែលយើងមាននាពេលនេះគឺកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូន ហើយភាពសប្បាយរីករាយនេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ មានសេរីភាព និងភាពសម្បូរសប្បាយ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តការខិតខំប្រឹងប្រែង និងចូលរួមថែរក្សសន្តិភាពជាបន្តទៀត។
ទន្ទឹមនោះ លោក សេង ម៉័រ ក៏បានថ្លែងអរគុណផងដែរ ដល់ក្រុមកីឡាករទាំអស់ដែលរក្សាបាននូវវិន័យ និងសីលធម៌បានយ៉ាងល្អ នៅក្នុងអំឡុងពេលដែលបំពេញការងារ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ហើយជាមួយគ្នានោះ លោក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ក្រុមគីឡាករចំណុះទូកផងដែរដែលរួមមាន អង្ករចំនួន ១២៤៥០ តោន និងថវិការសរុប ២១៩០០ដុល្លា ក្នុងនោះក្រុមកីឡាករម្នាក់ៗទទួលបាថវិកា ១០០ដុល្លា អង្ករ ៧៥ kg និងឃីត១កញ្ចប់ និងឧបត្ថម្ភដល់គណៈកម្មការទូកម្នាក់ៗទទួលបាន ២៥០ដុល្លា។
សូមជម្រាបដែរថា ក្នុងពិធីជប់លៀងនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមគ្រួសារចំណុះទូកច្រើនកុះករ និងបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ៕
ដោយ ៖ សេង ម័រ









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត