ព័ត៌មាន
កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០
ភ្នំពេញ ÷ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល ងាយរងគ្រោះដោយសារផលប៉ះពាល់ខាងលើ ជាក់ស្តែងកម្ពុជា បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម តែចំនួន០,០២%ប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។
មានប្រសាសន៍ ក្នុងពេលទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” នាព្រឹកម៉ិញនេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភាបានឲ្យដឹងថា៖ បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងសករាជនៃភាពបាត់បង់ និងខូចខាត ដែលបណ្តាលមក ពីផលប៉ះពាល់បំរែបំរួលអាកាសធាតុ។ ផលប៉ះពាល់បំរែបំរួលអាកាសធាតុ កំពុងតែរីករាលដាលយ៉ាងខ្លាំង ដែលយើងមិនអាចគ្រប់គ្រងបាន នៅជុំវិញសកលលោក។ ហេីយកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យបិស្ថាន ៣ប្រភេទសំខាន់ៗមានដូចជា៖ បរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។ មូលហេតុនានាដែលបណ្តាលឲ្យភពផែនដីមានការ កើនឡើងកម្ដៅ គឺអាស្រ័យដោយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងដោយសកម្មភាព មនុស្ស ជាពិសេសពីបណ្តាប្រទេសអភិវឌ្ឍន៍នានា។
ឯកឧត្តមបានបន្ដថា៖ ប្រទេសកម្ពុជា ផ្តល់អាទិភាពដល់ការ លើកកម្ពស់ការស្តុកកាបូន តាមរយៈការការពារ និងការស្តារព្រៃឈើឡើងវិញ រួមបញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រ REDD+ ដោយផ្តោតលើការកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ។កិច្ចខិតខំប្រឹងប្រែង រួមមានការបង្កើនគម្របព្រៃឈើដល់ 60% នៃផ្ទៃដីសរុបនៅឆ្នាំ២០៣០ និង ការលើកកម្ពស់ការអនុវត្តការ ប្រើប្រាស់ដីប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវសុខភាពរយៈពេលវែង នៃប្រព័ន្ធអេកូឡូស៊ី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានសំណូមពរដល់សាធារណរដ្ឋកូរ៉េ លើការសំខាន់ៗចំនួន២ គឺ សូមជួយលើការងារកសាងផែនការការពារបរិស្ថាន និងសូមជួយក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សឲ្យយល់កាន់ច្បាស់ពីបរិស្ថាន។
ជាការឆ្លើយតប ឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” បានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជា នឹងបន្តអភិវឌ្ឍន៍រីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។









-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត