ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ រកឃើញធុរកិច្ចថ្មី ដែលមានសក្តានុពលលើបច្ចេកវិទ្យាហិរញ្ញវត្ថុ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញធុរកិច្ចថ្មីដែលមានសក្តានុពល ពីកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៤ ដែលជា កម្មវិធីពន្លឿនអាជីវកម្មលើដំណោះស្រាយច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយធុរកិច្ចជាប់ជ័យលាភីទាំងនោះទទួលបានថវិកាជាច្រើន សម្រាប់យក ទៅអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។

យុវជន នាគ ប៊ុនហាក់ ប្រធានក្រុមម៉ាយលេខា (Mylekha) ដែលជាប់ជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងក្នុងកម្ម វិធីថ្ងៃបទបង្ហាញសាធារណៈ នៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅថ្ងៃ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺជាមជ្ឈមណ្ឌលមួយដ៏មានយ៉ាងសំខាន់ បានបណ្តុះគំនិតយុវជនកម្ពុជាឱ្យមានជំនាញ បទពិសោធន៍ផ្សេងៗ គឺអាច្យុវជនកម្ពុជាបញ្ចេញនូវទេពកោសល្យស្នាដៃអាជីវកម្ម លើផ្នែក បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្លាយទៅជាធុរកិច្ចបណ្តុះថ្មីដែលមានសក្តានុពល ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
យុវជនទាំងនេះ ក៏បានបង្ហាញនូវសេចក្តីរីករាយយ៉ាងក្រៃលែង លើការទទួលបានជ័យលាភី ក្នុងនោះចំពោះថវិកាដែលក្រុម របស់គាត់ ទទួលបានថវិកាចំនួន ៤០ លានរៀល ពីការប្រកួតប្រជែងនេះ ពួកគាត់នឹងយកថវិកាទាំងនោះទៅពង្រីកអាជីវកម្ម និង ពន្លឿនកម្មវិធីរបស់ពួកគាត់ ដើម្បីជួយលើកកម្ពស់ដល់ម្ចាស់អាជីវកម្មខ្នាតតូច នៅកម្ពុជាឱ្យកាន់តែប្រសើរ (ការប្រើប្រាស់ម៉ាយលេខា នឹងអាចធ្វើឱ្យម្ចាស់អាជីវកម្មទទួលបានប្រាក់កម្ចីពីធនាគារ សម្រាប់ពង្រីកអាជីវកម្មពួកគាត់ផងដែរ)។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងឱ្យដឹងថា ជុំវិញកម្មវិធីប្រកួត ប្រជែងនេះ បានចាប់ផ្តើមជាង ៤ ខែមកហើយ ដែលមានធុរកិច្ច (Startup) ចូលរួមចំនួន ២៨ ក្រុម ដោយធុរកិច្ចទាំងនោះទទួល បានការបណ្តុះបណ្តាល ការតម្រង់ទិសពីអ្នកណែនាំផ្សេងៗ ក្នុងនោះនៅក្នុងមួយដំណាក់កាលៗ គឺបានជ្រើសរើសអ្នកដែលមានសក្តានុពលចំនួន ១០ ក្រុម, បន្ទាប់មកយកបានជ្រើសរើសចំនួន ៧ក្រុម មកប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនេះ, ក្នុងនោះមជ្ឈមណ្ឌល បានរកឃើញធុរកិច្ចដែលមានសក្តានុពល លើដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ និងបានផ្តល់ថវិកាលើកទឹកចិត្ត ដល់ក្រុមដែល ជាប់ជ័យលាភីទាំងនោះ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែម។
សូមបញ្ជាក់ថា ក្រោយពីការសម្រាំងជាច្រើនដំណាក់កាល មានតែធុរកិច្ចថ្មីចំនួន ៧ ក្រុមប៉ុណ្ណោះ ដែលបានឈានចូលដល់ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ និងបានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មខ្លួន ទៅ កាន់គណៈកម្មការ ដើម្បីដណ្តើមយកជ័យលាភី ។ ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ១៨លានរៀល ្រូវបានប្រើប្រាស់ ដើម្បីផ្តល់ូនដល់ធុរកិច្ចថ្មីឆ្នើមទាំង៥ក្រុមរួមមាន៖ នាមជា Top performance ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀល ទៅកាន់ Mylekha, នាមជា Special mention ទឹកប្រាក់ ២៨ លានរៀល ទៅកាន់ Krubkrong, និងនាមជា Top finalists ទឹកប្រាក់ ២០ លានរៀល ក្នុងមួយក្រុម, ទៅកាន់ Snaprec, Jaytech និង Quanta ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត