ព័ត៌មាន
រដ្ឋាភិបាលកំពុងបន្តថែរក្សា និងការអភិវឌ្ឍន៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការរីកលូតលាស់
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញដល់ការរីកលូតលាស់មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យ មានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធភាពដល់អ្នកវិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជាកំពុងទទួល បានកំណើនវិនិយោគជាបន្តបន្ទាប់។
ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើង ក្នុងបទបង្ហាញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆកា នេះថា ជុំវិញ ការវិនិយោគ កម្ពុជាមានរាជរដ្ឋាភិបាលធ្វើការអបជាមួយវិស័យឯកជន ដោយយកធុរកិច្ចជាទិសដៅសម្រាប់រុញកំណើនសេដ្ឋកិច្ច និង មានគោលនយោបាយមិនប្រែប្រួល ចាប់តាំងពីកម្ពុជាបានបង្កើតច្បាប់វិនិយោគលើកទី១ នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជា ឆ្នាំ ១៩៩៤ ដោយបានយកធុរកិច្ចជនជាដៃគូ និងបនបើកចំរ ដោយឈរលើមូលដ្ឋានបើកទ្វាសម្រាប់ទទួលអ្នកវិនិយោគ ដោយប្រកាន់ ខ្ជាប់អ្នកវិនិយោគគឺជាដៃគូ ដែលបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច។
ឯកឧត្ដម បន្ថែមថា ជុំវិញការងារនេះ ជារាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយមេដឹកនាំវ័យក្មេង មានថាមពលច្បាស់លាស់ និងឈ្លៀសវៃ ដោយបានគិតគូរយកផ្នែកឯកជនជាដៃគូសម្រាប់ការអភិវឌ្ឍ ជាក់ស្តែងក្នុងរយៈពេលជាង១ឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះបានបង្ហាញ នូវកាយវិការដែលយកធុរជន ធុរកិច្ច ជាដៃគូ ដើម្បីជំរុញឱ្យប្រទេសជាតិដំណើរការទៅមុខប្រកបដោយថាមពល។
ឯកឧត្ដម សួន សុផល បន្ថែមថា ផ្អែកតាមការអង្កេតរបស់ធនាគារពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានបន្តប្តេជ្ញាការពារ ថែ រក្សាសន្តិភាព ស្ថិរភាព បានជំរុញឱ្យកម្ពុជាមានភាពល្អប្រសើរជាងប្រទេសធំៗចំនួនពីរនៅក្នុងតំបន់ នេះជាមោទនភាពរបស់កម្ពុជា និងបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយកធុរកិច្ចជាដៃគូរជាសំខាន់ ខុសពីប្រទេសដ៏ទៃ ដោយកម្ពុជាបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ ជាស្ថាប័នច្រកចេញចូលតែមួយ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។
ឯកឧត្ដម បញ្ជាក់ថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង ខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញដល់ការរីកលូតលាស់មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យមានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធភាពដល់អ្នកវិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជាកំពុងទទួលបានកំណើនវិនិយោគជាបន្តបន្ទាប់ ជាក់ស្តែងនៅ ក្នុងវិបត្តិជំងឺកូវីដ ១៩ កម្ពុជាក៏នៅតែខិតខំទាក់ទាញ ក្នុងនោះនៅឆ្នាំ ២០២០ កម្ពុជាមានកំណើនលើការវិនិយោគ ចំនួន ៨ ពាន់លាន ក្នុងពេលដែលពិភពលោកធ្លាក់ចុះជាគំហុក ហើយវិបត្តិនេះក៏បានធ្វើឱ្យកម្ពុជារៀបចំគោលនយោបាយវិនិយោគមួយ ដោយឱ្យអ្នក វិនិយោគកាន់តែមានជំនឿទុកចិត្ត ក្នុងនោះនៅឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគកម្ពុជា ដែលអាចធ្វើឱ្យការវិនិយោគ នៅកម្ពុជារក្សាបានក្នុងរង្វង់ ៤ ពាន់លានដុល្លារ បច្ចុប្បន្នការវិនិយោគកំពុងមានកំណើនកើនឡើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត