ព័ត៌មាន
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់ក្រុមជ្រុលនិយមជា«ក្រុមភេរវកម្ម»
គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចង់ឱ្យកម្ពុជាមានច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដោយសារពួកគេបង្កើតចលនាខុសច្បាប់ និងដុតរោលប្រជាជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ទៅក្រុមអ្នកច្បាប់ឱ្យ សិក្សារៀបចំតាក់តែងច្បាប់នេះ។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា «តើគួរដល់ពេលហើយឬនៅ សម្រាប់ការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដែលបានលើកឡើងក្នុងមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
លោកស្រីបញ្ជាក់ថា៖«ច្បាប់ហ្នឹង ត្រូវតែយកចិត្តយ៉ាងតឹងរឹង ដើម្បីកម្ចាត់ក្រុមជ្រុលនិយមនៅក្រៅប្រទេស មិនមែនត្រឹមតែដាក់ជនជ្រុលនិយមជាខមរទេ ថែមទាំងជនបរទេសដែលមានបំណងជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាដែរ។ បើយើងមានច្បាប់នេះ ទោះបីជាជនជ្រុលនិយមជាជនបរទេស ឬក៏ខ្មែរ គឺយើងមានសិទ្ធប្ដឹងនគរបាលអាំងទែរប៉ូល ដើម្បីចាត់វិធានការពួកគេទៅតាមច្បាប់របស់កម្ពុជា»។
លោកស្រីបានចាត់ទុកក្រុមជ្រុលនិយមក្រៅប្រទេសបានរៀបចំសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយប្រើវិធីផ្សេងៗម្តង ហើយម្តងទៀតក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាតាមបែបបដិវត្តន៍ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយបានស្ដីបន្ទោសក្រុមនេះថា បានដុតរោលប្រជាជាតិ ព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយនៅក្នុងតំបន់។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងឃ្លាតឆ្ងាយពីការធ្វើបាតុកម្មបង្កឡើងដោយក្រុមនយោបាយជ្រុលនិយមនៅក្រៅប្រទេសដែលបានបំផុសគំនិតគ្មានមូលដ្ឋានច្បាស់លាស់ ហើយគួរទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការចរចាប្រកបដោយសន្តិវិធី ដើម្បីផលប្រយោជន៍រួមគ្នា។
ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បីមនុស្សធម៌បានលើកឡើងថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ពីជាចេកនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
លោកបញ្ជាក់ថា «វាជាចលនាមួយផ្ទុយពីរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ ដែលផ្ដោតសំខាន់ទៅលើការធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអ្វីដែលយើងមើលឃើញថែមទៀតនោះ គឺចលនាជ្រុលនិយមដែលដឹកនាំដោយទណ្ិត សម រង្ស៊ី តែងតែបង្កើតសកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ហើយយកទឹកដីប្រទេសដទៃប្រមូលផ្ដុំប្រឆាំងនឹងរាជរដ្ឋាភិបាល»។
សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនៅឆ្ងាយពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងព្យាយាមឃោសនាញុះញង់បោកប្រាស់ម្តងហើយម្តងទៀត។ ជាពិសេស ស្នើដល់ក្រុមប្រឹក្សាអ្នកច្បាប់តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស និងបក្ខពួកជាក្រុមភេរវកម្មឱ្យបានលឿនបំផុត ដើម្បីថែរក្សាការពារ សុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។
លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិលបានថ្លែងថា បញ្ហាកោះផុត ត្រូវបានក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសព្យាយាមយកមកកេងចំណេញនយោបាយ ហើយពួកគេព្យាយាមបំផុសបំផុលឱ្យមានបាតុកម្ម អុចអាល រុញប្រជាពលរដ្ឋឱ្យមានការបោះបោរ និងបង្កើតជាជម្លោះជាមួយប្រទេសជិតខាង។
លោកបញ្ជាក់ថា៖«យើងត្រូវតែសាមគ្គីគ្នា រួបរួមគ្នា ដើម្បីកម្ចាត់នយោបាយមនោគមវិទ្យាខ្មៅងងឹតរបស់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជារូបភាពភេរវកម្មឱ្យអស់ពីកម្ពុជា ហើយក៏មិនអាចឱ្យកើតមាននៅកម្ពុជាដែរ ហើយយើងនាំគ្នាថ្កោលទោសសកម្មភាពទាំងអស់នោះ ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះ ព្រោះពលរដ្ឋកម្ពុជាទាំងអស់ ស្អប់ខ្ពើមការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល»។
ចំណែកសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន ២០ អង្គភាពផ្សេងទៀត ក៏បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទាក់ទងនឹងបញ្ហាកោះគុតដែរ ដោយពួកគេបានចាត់ទុកសម្ដេចទាំងពីរ មានគោលជំហរចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ ប្រជាជន បូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា៕

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត