ព័ត៌មាន
មន្ត្រីក្រសួងកសិកម្មពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបានបន្តចុះពិនិត្យការប្រមូលផលមៀនប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម បាននឹងកំពុងយកចិត្តទុកដាក់លើការស្វះស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផលផ្លែមៀនស្រស់។
ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចទទួលយកបាន មាន អនាម័យល្អសមរម្យ មានគុណភាព តាមស្តង់ដាល្អ។ ម្ចាស់ចម្ការនីមួយៗ ដែលរោងចក្រអាចទទួលទិញយក ទាល់តែកសិករបានដាក់ពាក្យស្នើសុំទៅអគ្គនាយកដ្ឋានជំនាញ នៃក្រសួងកសិកម្មឱ្យបានត្រឹមត្រូវ តាមបច្ចេក ទេស ដោយគ្មានសារធាតុគីមីពុល។ បើចម្ការមៀនណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដាទេ គឺរោងចក្រ ឬក្រុមហ៊ុន មិនប្រមូលទិញទេ ព្រោះត្រូវមានការឆ្លងកាត់ត្រួតពិនិត្យពីក្រសួងជំនាញជាមុនសិន។
ឯកឧត្តម គី ច័ន្ទរំដួល បានបញ្ជាក់ទៀតថា ការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះ ស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រានៃការអនុវត្តផលិតកម្មទៅតាមស្តង់ដាមួយ ដែលហៅថា ការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា, កសិករដាំដុះមៀនប៉ៃលិន ចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផល ចំនួន៤១២០ហិកតា ដែលបរិមាណប្រមូលផល បានចំនួន៦១៨០០តោន។ ដោយ ឡែក ការចុះប្រមូលទិន្នន័យ ការនាំចេញផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ទទួលបានលទ្ធផលដូចខាងក្រោម៖ នាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានចំនួន១ ៥២១ តោន។ បើគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ ត្រូវបាននាំចេញសរុបចំនួន១២ពាន់៤៧០តោន ៕










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត