ព័ត៌មាន
ជប៉ុនបានអនុម័តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី ស្របតាមអាទិភាពរបស់កម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីសម្រាប់កម្ពុជា ដែលប្រការនេះបាន បង្ហាញនូវបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើការតម្រឹមអាទិភាពនៃកិច្ចអភិវឌ្ឍន៍របស់ខ្លួន ស្របនឹង អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងជំនួបសម្ដែងការគួរ សមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ សម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍នា ពេលកន្លមក ក្នុងនោះរដ្ឋាភិបាលជប៉ុនចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហ- ប្រតិបត្តិការអភិវឌ្ឍន៍។

លោក ANDO Naoki ក៏បានថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ចំពោះកិច្ចសហការល្អ ជាមួយទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ជាពិសេសតាមរយៈការសម្របសម្រួល យន្តការអង្កេតគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន ។ ទន្ទឹមនឹងនេះ លោក ក៏បានគូសបញ្ជាក់ពីការអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី របស់ជប៉ុនសម្រាប់កម្ពុជា ដែល បង្ហាញនូវការបន្តប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការតម្រឹមអាទិភាពនៃកិច្ច អភិវឌ្ឍន៍របស់ខ្លួន ឱ្យស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ក្នុងជំនួបនេះ, ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ANDO Naoki ចំពោះការ អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ស្តីពីពិភពលោកមួយ ដែលគ្មានមីន នៅខេត្តសៀមរាប។ បន្ថែមលើនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ដល់កិច្ចសហការដ៏ល្អរបស់ទីភ្នាក់ងារ JICA ក្នុងការ ចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសលើវិស័យបោសសម្អាតមីន។

សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ រដ្ឋាភិបាលជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ៤,៧ ពាន់លានដុល្លារអាមេរិក ដោយបានផ្តោតលើវិស័យអាទិភាពសំខាន់ៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, អប់រំ, ថាមពល, កសិកម្ម, សុខាភិបាល និងការរៀបចំទីក្រុងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត