ព័ត៌មាន
លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជាការបញ្ឆេះបដិវត្តន៍ពណ៌លើកម្ពុជា
អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោក ថុង ម៉េងដាវិត បានឱ្យដឹងថា ការសរសេរបង្ហោះសារផ្ការីកលើទំព័រហ្វេសប៊ុករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺជាសញ្ញាបញ្ឆេះបដិវត្តន៍ពណ៌លើប្រទេសកម្ពុជា ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
អ្នកវិភាគរូបនេះបានប្រាប់ថា មិនមែនតែកម្ពុជាទេដែលទទួលរងការបញ្ឆេះបដិវត្តន៍ពណ៌។ ថ្មីៗកន្លងទៅនេះ មានបដិវត្តន៍ពណ៌ជាច្រើនបានកើតឡើងរួមមាន បដិវត្តន៍ពណ៌ទឹកក្រូចអ៊ុយក្រែនឆ្នាំ២០០៤ និងឆ្នាំ២០១៤ និងបដិវត្តន៍ផ្កាធូលីប នៅគៀរហ្គីស្ថាន ក្នុងឆ្នាំ២០០៥ និងបដិវត្តន៍ដើមកេដារនៅលីបង់ ក្នុងឆ្នាំ២០០៥ ជាដើម។
លោកថ្លែងថា«បដិវត្តន៍ពណ៌នេះគឺកើតចេញពីពាក្យថាស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលពាក្យទាំងអស់នេះត្រូវបានក្រុមជ្រុលនិយមប្រើប្រាស់សម្រាប់ អូសទាញប្រជាជន ជាពិសយុវជនឱ្យ្រោកឡើងប្រឆាំងបះបោរ និងថ្នាក់ដឹកនាំរបស់ខ្លួន»។
លោកដាវិតបន្តថា «ក្រុមប្រឆាំងជ្រុលនិយមបានប្រើវិធីសាស្ត្រជាច្រើនទាំងហិង្សា និងអហិង្សា នៅតាមកន្លែងផ្សេងៗ តាមសួនច្បារសាធារណៈ ដើរដង្ហែរតាមផ្លូវ ការប្រើប្រាស់ដបសាំង បដា ការកៀរគរបាតុករ និងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាដើម ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំប្រទេសចុះចេញពីតំណែង»។
លោកបានរំលឹកថា នៅក្នុងអំឡុងពេលបោះឆ្នោត ២០១៨ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតដោយទទួលបានកៅអីភាគច្រើននៅក្នុងសភា ក៏ប៉ុន្តែអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្សី បានប្រកាសពីយុទ្ធនាការ និងរដ្ឋប្រហារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង។
ក្រុមជ្រុលនិយមបាន ប្រើប្រព័ន្ធផ្សព្វផ្សាយ [វិទ្យុអាស៊ីសេរី និង Cambodia Daily]ធ្វើការបំភ្លៃព័ត៌មាន និងការលាបពណ៌ប្រជាជនខ្មែរគ្នាឯង ជាយុទ្ធសាស្រ្តដែលទណ្ឌិតនេះបានប្រើប្រាស់ក្នុងការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើងជាតិសាសន៍នៅក្នុងសង្គមខ្មែរ។
ទណ្ឌិត សម រង្សី គឺជាឧក្រិដ្ឋជនខុសច្បាប់ ដែលមានបំណងប្រើប្រាស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីជនបទដែលមិនពេញចិត្តរដ្ឋាភិបាល ឱ្យក្រោកឡើងធ្វើបាតុកម្មប្រឆាំង និងទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់។ មិនតែប៉ុណ្ណោះ ទណ្ឌិតរូបនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធនយោបាយបន្ថែមទៀត លើរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើឱ្យរង្គោះរង្គើ និងបំផ្លាញសេដ្ឋកិច្ចកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ និងចោទប្រកាន់រដ្ឋាភិបាលពុករលួយ និងផ្តាច់ការ ផងដែរ៕

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត