ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារតម្លៃជាង ២,៥លានដុល្លារ ដាក់ឱ្យដំណើរការផ្លូវការ
ភ្នំពេញ ÷ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ តម្លៃជាង ២,៥លាន ដុល្លារ បានសម្ពោធដាក់ឱ្យដំណើរការផ្លូវការ នៅរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធនេះ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនេះ គឺជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រដែលរដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់ជាចំណងដៃជូនប្រទេសកម្ពុជា និងជាចំណែកដ៏សំខាន់មួយដល់មហិច្ឆតារបស់រដ្ឋាភិបាលដែលចង់បង្កើតការងារសមរម្យជូនដល់កម្មករនិយោជិតដើម្បីធានាបាននូវសុខសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តរហូតដល់ចូលនិវត្តន៍ ព្រោះថាសុខភាពកម្មករនិយោជិតបានល្អប្រសើរ មិនមែនក្រសួងការងារធ្វើតែម្នាក់ឯងនោះ លុះ្រាតែមានការចូលរួមពីនិយោជកក៏ដូចជាកម្មករនិយោជិតខ្លួនឯងបានយល់ដឹងពីវិធានដែលត្រូវអនុវត្តសុវត្តិភាពនិងសុខភាពទាំងអស់គ្នាទើបយើងអាចធានាបានថាសុខភាពនិងសុវត្តិភាពការងារត្រូវបានអនុវត្តពេញលេញនៅកន្លែងការងារ។
បើតាមឯកឧត្តមទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានរាយការណ៍ឲ្យដឹងថា មជ្ឈមណ្ឌលនេះ មានកម្មវិធីសិក្សាចំនួន ១០ម៉ូឌុល រួមមាន៖ កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកទទួលបន្ទុកផ្នែកសុវត្ថិភាពការងារ, ផ្នែកសុខភាពការងារ, គ្រប់គ្រងសុវត្ថិភាពការងារនៅការដ្ឋានសំណង់,អ្នកត្រួតពិនិត្យលើសុវត្ថិភាពម៉ាស៊ីនស្ទូច,អ្នកត្រួតពិនិត្យលើសុវត្ថិភាពបរិក្ខាចរន្តអគ្គិសនី,ការត្រួតពិនិត្យលើសុវត្ថិភាពម៉ាស៊ីនសង្កត់ និងម៉ាស៊ីនគាប, ការត្រួតពិនិត្យលើសុវត្ថិភាពនៃប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់, ការត្រួតពិនិត្យសុវត្ថិភាពលើឧបករណ៍សម្រាប់ដំណើរការគីមីនិងឡចំហាយ និងវិធានការការពារការងារនៅលើទីខ្ពស់និងមណ្ឌលហប់៕
អត្ថបទ ឈិត បូរ៉ាវី



















-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត