ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង ជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្សប្រជាជនយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាព និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។
ការជំរុញរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សខណ្ឌព្រែកព្នៅ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា មន្ត្រីបក្សទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះ មន្ត្រីបក្សក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យបានខ្លាង្លា និងវាយបកឲ្យបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីឲ្យសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។
មិនមែនគណបក្សប្រជាជនកម្ពុជាឈ្នះនៃការបោះឆ្នោតភ្លូកទឹកភ្លូកដីហើយ លែងដៃចោលនោះទេ។ ត្រូវក្តាប់ឲ្យបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋឲ្យបាន ហើយជម្រាបគាត់ឲ្យបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនគាត់ ពិសេសចលនាពលរដ្ឋឲ្យបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។
ឯកឧត្ដម ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជាត្រូវទទួលបានជ័យជំនៈរហូត ដើម្បីឲ្យប្រទេសកម្ពុជារក្សាបានសន្តិភាព ដែលជាឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕
អត្ថបទ ៖ វ៉ាន់ដា







-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត