ព័ត៌មាន
ប្រធានគណៈទន្តពេទ្យកម្ពុជា អំពាវនាវអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវជៀសផុតពីការអនុវត្តច្បាប់
ភ្នំពេញ ៖ ប្រធានគណៈទន្តពេទ្យកម្ពុជា បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ ត្រូវរួសរាន់ចុះបញ្ជីការស្នើរអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទា គ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ បន្ថែមពីនេះ ទន្តពេទ្យត្រូវសរសេរវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកជំងឺ សាច់ញាតិ និងអ្នកជិតខាង យល់បានពិតប្រាកដ និងអាចអនុវត្តបានត្រឹមត្រូវ។
លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណះទន្តពេទ្យកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសបើកសន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារទន្តសាស្ត្រលើកទី១ ក្រោមប្រធានបទស្តីពី “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវះទន្តសាស្រ្ត” នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានលោកប្រធានគណៈទន្តពេទ្យរាជធានីខេត្តទាំង២៥ ព្រមទាំងលោក លោកស្រីសាស្ត្រាចារ្យ ទន្តបណ្ឌិតវាគ្មិនជាតិ និងអន្តរជាតិចូលរួមជា្រើនរយនាក់ ។
លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ថ្លែងថា គណៈទន្តពេទ្យកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ វិជ្ជាជីវៈបន្តដែលរៀបចំដោយក្រុមប្រឹក្សាគណះរាជធានី-ខេត្ត សមាគមវិជ្ជាជីវះទន្តសាស្ត្រ គ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្តនានា សំដៅជំរុញឱ្យមានការចូលរួមពីសំណាក់ទន្តពេទ្យទាំងអស់ក្នុងការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍នូវសមត្ថភាពចំណេះជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងបង្កើននូវចំណេះដឹងជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាសាកលលោក ព្រមទាំងលើកកម្ពស់ដល់ការផ្តល់សេវាពិនិត្យព្យា បាល ថែទាំងសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានថ្លែងដែរថា ការជួប ជុំគ្នានេះ គឺជាការឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មផុសផុលក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ សន្និសីទទន្តសាស្ត្រនេះប្រារព្ធឡើងក្រោមប្រធានបទ “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ” ដែលជាប្រធានបទមួយ ឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការ ប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ លោកបន្តថា កន្លងមកគណៈកម្មការរៀបចំសន្និសីទត្រូវបានបង្កើតឡើង ហើយបានអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ជាច្រើនរូបក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹង ចំណេះជំនាញបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យរបស់យើង។ អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិកដែលអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាលថែទាំងសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា បានបញ្ជាក់ថា អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំបំពេញ បេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា។ ដោយមានកម្មវិធីសិក្សា ហ្មត់ចត់ ក្របខ័ណ្ឌបទបញ្ញតិរឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ទន្តពេទ្យក្នុងការព្យាបាលថែទាំ ផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈ វិស័យទន្តសាស្ត្ររបស់យើងមានការរីកចំរើនគួរជាទីមោទន ដែលអាចធានាបានថា ប្រជាជនកម្ពុជាទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព៕
អត្ថបទ ៖ រដ្ឋា





















-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត