ព័ត៌មាន
សម្ដេចធិបីតី ហ៊ុន ម៉ាណែត៖ អត្តពលិកជាតិ-អន្ដរជាតិ ចូលរួមរត់ម៉ារ៉ាតុងអង្គរ ជាសក្ខីភាពយ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា
សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ការចូលរួមរត់របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅតំបន់អង្គរ ខេត្តសៀមរាប សបញ្ជាក់យ៉ាងច្បាស់ពីសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ។
ការថ្លែងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ស្របពេលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនិងបញ្ជាចេញដំណើរ ហើយសម្ដេចក៏បានចូលរួមរត់ដោយផ្ទាល់លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏សូមថ្លែងអំណរគុណចំពោះអត្តពលិជាតិ និងអន្ដរជាតិ ដែលបានចូលរួមរត់ប្រណាំងនាពេលនេះ ដើម្បីគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ និងគាំទ្រដល់អំពើសប្បុរសធម៌ ពិសេសការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន ។ ជាមួយគ្នា សម្ដេចក៏បានកោតសរសើរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានយ៉ាងទៀងទាត់ ហើយកាន់តែមានប្រជាប្រិយភាពឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
សម្ដេចមហាបវរធិបតី មានប្រសាសន៍បន្ថែមថា ទឹកដីអង្គរដ៏ពិសិទ្ធ ដែលជាបេតិកភណ្ឌ នៃមនុស្សជាតិ និងជារតនសម្បត្ដិដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ ពិតជាមានមោទនភាពបានទទួលស្វាគមន៍អត្តពលិកជាតិ និងអន្ដរជាតិ មករត់កម្សាន្ដយ៉ាងសប្បាយជារៀងរាល់ឆ្នាំ ពិសេសឆ្នាំ២០២៤ នេះ ដែលមបានបំបែកកំណត់ត្រាអ្នកចូលរួមរត់ប្រណាំងច្រើនជាងគេរហូតដល់ជាង ១,៤០០នាក់ ។ ការចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ របស់កីឡាករអាជីព និងមិនអាជីពទាំងអស់ មកពីបណ្ដាប្រទេសជាច្រើន គឺជាសក្ខីភាពជាក់ស្ដែងយ៉ាងច្បាស់ពីសន្ដិភាព ស្ថេរភាពនយោបាយនៅកម្ពុជា ។
តាមរយៈនេះ សម្ដេចបានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្ដិភាព គឺជាពាក្យស្លោកដ៏ស័ក្ដិសមបំផុត សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោក នាពេលកន្លងមក និងបច្ចុប្បន្ន ហើយសម្ដេចសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងនាំជូនអត្តពលិកជាតិ និងអន្ដរជាតិ នូវស្នាមញញឹម សុវត្ថិភាព ពោពេញដោយអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ។
យោងតាមរបាយការណ៍ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៤,៣៧០នាក់ កើនឡើង ៤០% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះអត្តពលិកជាតិ ចំនួន ១១,០២៥នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស ដែលប្រទេសចូលរួម ច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្រី ជប៉ុន និងអាមេរិក ៕អត្ថបទ លី ឈុនឡា













-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត