ព័ត៌មាន
ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប់ក្នុងអាណត្តិថ្មីនេះ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារពង្រឹងគោរពច្បាប់ និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦ នៅម្សិលមិញនេះ លោកបានថ្លែងនូវអំណរអរគុណ ចំពោះសមាជិកទាំងអស់ ដែលមាន សេចក្តីទុក និងបោះឆ្នោតជូនដល់លោក ជាប់ជាប្រធានសមាគមនៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តបេសកម្មដឹកនាំ គរប់គ្រ ជំរុញលើក កម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅក្នុងជំហ៊ានបន្ត។

សម្រាប់អាណត្តិថ្មីនេះ, លោកបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួចការងារដែលនៅសេសសល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងវិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និងវិជ្ជាជីវៈ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមាគម ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញផ្តល់សេវាកម្មមានទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញការអនុវត្តប្រកបដោយស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម។

ទាក់ទិនវិស័យអចលនទ្រព្យ, លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺវាដើរទន្ទឹម និងសេដ្ឋកិច្ចរបស់ប្រជាជន, សេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកផងដែរ បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិច តួចនៅឡើយ បើធៀបនិងឆ្នាំមុន, ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំណែកការរំពឹងមានសម្ទុះ ងើបឡើងខ្លាំងនៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ។ លោក បន្តថា តាមរយៈដែលយើងសង្កេត ឃើញ, ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន គឺមានការងើបឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មានសកម្មភាពទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោលគឺយើងត្រូវការសម្រួចកិច្ចមួយចំនួនឱ្យចំ គោលដៅ ដើម្បីភាពរីកលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

សូមញ្ជាក់ថា ជុំវិញវិស័យណ់ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្នុងរយៈពេល ៦ខែ ដើម អាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។ ទោះបី ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ក៏វិស័យ សំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើន ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត