ព័ត៌មាន
ឯកឧត្តម ហេង រតនា អំពាវនាវឲ្យចូលរួមរក្សាគុណតម្លៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (ស្មារតី2ធ្នូ និងស្មារតី ៧មករា )ដើម្បីកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ
(កណ្តាល) ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជានិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកអំពាវនាវឲ្យចូលរួមរក្សាគុណតម្លៃថ្ងៃ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 2ធ្នូ និងសូមចូល រួមរក្សាឲ្យបាននូវសុខសន្តិភាពដែលរកបានលំបាកនេះ ហើយត្រូវប្រឆាំងនិងការពារដាច់ខាតកុំឲ្យកើតមាននូវសោកនាដកម្មដូចពីអតីតកាលជាថ្មីនោះឡើយ។
ឯកឧត្តម ហេង រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែកបានអំពាវបែបនេះក្នុងពេលប្រារព្ធមិទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៤)នៅសាលា ស្រុកលើកដែក ខេត្ត កណ្តាលនាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៤នេះ។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ស្មារតីរណសិរ្ស ២ធ្នូ នៅតែប្រកាន់ជំហរចូលរួមការពារយ៉ាងដាច់ខាតនូវសុខសន្តិភាព ដែលរកបានដោយលំបាកជាមួយរាជរដ្ឋាភិបាល រូតដល់ពេលនេះមាន រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានរួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គ តូចធំទាំងឡាយយ៉ាងអង់ អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ហើយស្មារតី ២ធ្នូ ស្មារតី ៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនបានប្រែ ក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗនៃសង្គមជាតិ ហើយឥឡូវនេះ ក្រោមពន្លឺ នៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ប្រ ជាជនទាំងអស់គ្នា ជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាលឡើយ ហើយប្ដេជ្ញាចូលរួមជាមួយរាជ រដ្ឋាភិបាល ក្នុងការការពារនូវសុខសន្តិភាពឲ្យបានជាដាច់ខាត ។
ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវទៅដល់សមាជិកសមាជិកានៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកលើកដែកទាំងអស់ សូមចូលរួមលើក កម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯក ភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃ ណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជនក្នុងមូលដ្ឋាន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាជននិងប្រទេសជាតិ ។រីឯបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ក៏សូមចូលរួមរក្សាឲ្យបាននូវសុខសន្តិភាពដែលរកបានលំបាកនេះ ហើយត្រូវប្រឆាំងនិងការពារដាច់ខាតកុំឲ្យកើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាលជាថ្មីនោះឡើយ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំ កម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ថ្ងៃ២ ធ្នូ ឆ្នាំ ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នល ខេត្តក្រចេះ ដោយ មានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារទៅវិញទៅមករវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត ។ ប្រជាជនកម្ពុជាគ្រប់រូបគឺសុទ្ធតែចងចាំនិងយល់ច្បាស់ពីថ្ងៃ2ធ្នូ បើគ្មានថ្ងៃ២ ធ្នូ ឆ្នាំ ១៩៧៨ និងថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩នោះទេ ក៌គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ នេះគឺជាសច្ចះធម៌នៃប្រវត្តិសាស្ត្រ ៕អត្ថបទ,ភារម្យ













-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត