ព័ត៌មាន
អបអរសាទរ រកឃើញយុវជនឆ្នើម៥ក្រុមឈ្នះរង្វាន់«កម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម»
សហគ្រិនខ្មែរមានសេចក្តីរីករាយក្នុងការប្រកាសអ្នកឈ្នះ នៃកម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម ដើម្បីអបអរសាទរការច្នៃប្រឌិតរបស់យុវជននៅក្នុងវិស័យសហគ្រិនភាព។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងការអបអរ និងទទួលស្គាល់ពីសម្ថតភាពនៃម្ចាស់ជ័យលាភី៥ក្រុម ក្នុងចំណោមបេក្ខជនសរុបចំនួន៤០០ ដែលបានដាក់ពាក្យចូលរួម។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀតរបស់សហគ្រិនខ្មែរ ដែលផ្ដល់ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរជឿជាក់ថា ការផ្តល់ឱកាសដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខានមរាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍ ដើម្បីការអភិវឌ្ឍន៍’’។ ធាតុសំខាន់នៃការប្រកួតប្រជែង គឺការផ្តោតលើការដាក់ចំណោទ បញ្ហាដែលកើតមានឡើងនៅក្នុងបរិបទ អាជីវកម្មជាក់ស្ដែង ហើយតម្រូវឱ្យបេក្ខជនប្រកួតមានគំនិតផ្ដួចផ្ដើម ស្វែងរកដំណោះស្រាយបែបបច្ចេកវិទ្យាទៅលើបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យមានភាពប្រសើរឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
ជាមួយនេះ សហគ្រិនខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភនានា ដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និងនវានុវត្តន៍ ឱ្យកាន់តែរីកចម្រើន៕






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត