ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ជំរុញយុវជនត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញទៅយុវជនបន្តវេនត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវ ចំពោះជោគវាសនាអនាគតប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព បន្តខិតខំបន្ថែមលើការហ្វឹកហាត់ រៀនសូត្រឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត ។
ក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤០នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភ្នំជុំសែនរីករាយ នាថ្ៃទី ខធ្ន ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយមន្ត្រីរាជការម្នាក់ ឬកងកម្លាំងម្នាក់ ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តថា ដោយឡែកកងកម្លាំង ដែលទើបទទួលបានការជ្រើសរើសថ្មី នៃក្របខណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានភារកិច្ចជាប់ខ្លួនចាំបាច់ គឺការហ្វឹកហ្វឺន ដែលផ្តល់នូវមូលដ្ឋានមួយចំនួន សម្រាប់ការបំពេញភារកិច្ច ក្នុងនាមជាសមាជិក នៃកងយោធពលខេមរភូមិន្ទ ដូច្នេះត្រូវចាប់យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង អំពីជីវិតកងទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា ហ្វឹកហ្វឺនរួមគ្នា សហការសាមគ្គីជួយគ្នា ដើម្បីសម្រេចភារកិច្ចរួម ។
ឯកឧត្តមបានបន្ថែមថា ត្រូវសិក្សាអំពីតួនាទីភារកិច្ចកងទ័ព សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការអនុវត្តក្រឹត្យក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំឱ្យម្នាក់ៗក្លាយជាយោធិនពេញលក្ខណៈ មានស្មារតីភ្ញាក់រលឹក ម្ចាស់ការលើការគោរពវិន័យ ការបំពេញភារកិច្ច និងការទទួលខុសត្រូវ ក្នុងនាមបុគ្គលម្នាក់ៗ ក្នុងនាមក្រុមក៏ដូចជាក្នុងនាមកងទ័ពទាំងមូល ហើយត្រូវសិក្សាអំពីជំនាញចំណេះដឹងយោធា ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបាន តាមរយៈការហ្វឹកហ្វឺនច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ ហើយក្រោយពីវិលត្រឡប់មកពីហ្វឹកហាត់វិញ ត្រូវមានតួនាទីសំខាន់ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ ។
ក្នុងជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា កាលពីសម័យប្រទេសមានសង្គ្រាម យើងរួមកម្លាំងដើម្បីដណ្តើមយកភាពជោគជ័យ តែពេលនេះប្រទេសយើងមានសុខសន្តិភាពពេញលេញហើយ ដូចនេះត្រូវចេះរស់នៅជាមួយន្តិភាពការរសថិរភាព រ្សាសេចក្តីសុខ ពិសេសត្រូវចូលរួមការពារឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ ។ ជាងនេះ នៅពេលក្លាយខ្លួនជាកងកម្លាំងប្រដាប់អាវុធក្រោយបញ្ចប់ការហ្វឹកហ្វឺន ត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្មគឺរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដែនដីដែលខ្លួនរស់នៅ ចាត់ទុកសុខទុកប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវបង្ក្រាបឱ្យបានរាល់បញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត