ព័ត៌មាន
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមមានចរិត «ភេរវកម្ម»
បន្ទាប់ពីបានមើលឃើញ ក្រុមពួកជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច តែងតែធ្វើសកម្មភាពញុះញុង មានចរិក ភេរវកម្ម បង្កអសន្តិសុខក្នុងប្រទេស នៅពេលនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅរាជធានីភ្នំពេញ បាននំាគ្នាថ្លែងការគាំទ្រការបង្កើតច្បាប់ថ្មីដាក់ក្រុមជ្រុលនិយមមានចរិតជា «ភេរវកម្ម» ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាតអំពើភេរវកម្ម និងរក្សាសុខក្សេន្តក្សាន្តដល់ពលរដ្ឋកម្ពុជា។
បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែធ្នូនេះថា កាលពីពេលថ្មីនេះ ពលរដ្ឋទាំងអស់គ្នា ដែលកំពុងរស់នៅជ្រោកក្រោមសន្តិភាព គឺមានការគាំទ្រជាខ្លាំង ចំពោះប្រសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឲ្យមានការបង្កើតច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការដាក់ក្រុមជ្រុលនិយម មានចរិតជា ភេរវកម្ម ើយពលរដ្ឋក៏មានការំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនានា សូមគាំទ្រផ្តល់កិច្ចសហការ និងសហប្រតិបត្តិការ ចាត់វិធានតាមផ្លូវច្បាប់ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយមហួសហេតុមានចរិតជា «ភេរវកម្ម» ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាត អំពើភេរវកម្ម ប៉ះពាលទំនាក់ទំនងរវាងប្រទេសនិងប្រទេស ការវិនិយោគ និងជំរុញរក្សាសុខក្សេន្តក្សាន្តក្រោមម្លប់សន្តិភាពនៅកម្ពុជា។
ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនោះ ក៏បាននាំគ្នាសម្ដែងការបន្តថ្កោលទោស និងស្នើសុំឱ្យបង្កើតច្បាប់ថ្មីមួយដើម្បីអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបង្កើត «ចលនាជាតិតស៊ូ» ដុតបញ្ឆេះកំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យងើបបះបោរ ផ្តួលរំលំរាជរដ្ឋាបាលស្របច្បាប់ ។ល។ ដែលទាំងអស់នេះអាចចាត់ទុកថាជាអំពើ «ភេរវកម្ម» ដែលបណ្តាប្រទេសលើពិភពលោក កំពុងនាំគ្នាទប់ស្កាត់ផងដែរ៕ អត្ថបទ ស៊ុម សុខជា






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត