ព័ត៌មាន
ឧត្តមសេនីយ៍ឯក ហួត ឈាងអន ក្រើនរំលឹកដល់យោធិន នៃសាលាបើកបរទាំងអស់ត្រូវស្មោះត្រង់ ចំពោះជាតិសាសនា ព្រះមហាក្សត្រ
ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃសាលាបើកបរត្រូវស្មោះត្រង់ ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់បំផុតចំពោះរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២១ និងបើកវគ្គបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ កងវរសេនាតូច ជំនាន់ទី២ ឆ្នាំ២០២៤ នៅសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ ស្ថិតនៅភូមិសាស្ត្រភ្នំឈើកាច់ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានលើកឡើ ្នុងនាមាយោធិនត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។

នៅក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ឯក ក៏បានណែនាំឲ្យសិក្ខាកាមបញ្ចប់វគ្គ ត្រូវយកចំណេះ ជំនាញទៅបម្រើអង្គភាពឱ្យបានល្អ និងបន្តការហាត់ពត់លត់ដំកាយសម្បទា សតិអារម្មណ៍ លើកកម្ពស់ស្មារតីក្នុងការគោរពវិន័យរបស់កងទ័ព និងកសាងសីលធម៌រស់នៅស្អាតស្អំ មានសាមគ្គីភាពផ្ទៃក្នុង ជៀសវាងទស្សនៈ និងសតិអារម្មណ៍ឆ្គាំឆ្គងទាំងឡាយ ដើម្បីកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សពិតប្រាកដរបស់អង្គភាព ក៏ដូចជារបស់កងយោធពលខេមរភូមិន្ទរបស់យើង។ សិក្ខាកាមវគ្គថ្មី ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា និងតស៊ូព្យាយាមរៀនសូត្រ យកចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីបម្រើអង្គភាព ក៏ដូចជារួមចំណែកក្នុងការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនផងដែរ។
នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសាលាដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចដំណើរការរៀបចំកម្មវិធីសិក្សាខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលជំនាញ បើកបររថយន្តធន់ធ្ងន់ជំនាន់ទី២១ ទទួលបានលទ្ធផលល្អប្រកបដោយមោទកភាព។ ភាពជោគជ័យនៃវគ្គបណ្ដុះបណ្ដាលរបស់សាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភនាថ្ងៃនេះ គឺជាការស្ដែងចេញនូវការចូលរួមអនុវត្តយន្តការអភិវឌ្ឍន៍ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងន័យលើកកម្ពស់សមត្ថភាព ចំណេះដឹង និងំនាញ បីរួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក បានបន្តគូសបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវប្រសិទ្ធភាពរាល់ភារកិច្ចចំពោះមុខក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ទីចាត់ការចលនូប្បត្ថម្ភ ចាត់ទុកការងារហ្វឹកហ្វឺន អប់រំរៀនសូត្រ គឺជាការងារ អាទិភាពដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម ហើយការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺជាការចូលរួមគោរពអនុវត្តតាមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកការអភិវឌ្ឍមូលធនមនុស្សជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ទាំងស៊ីវិល និងកងទ័ព ឱ្យប្រកបដោយសក្តានុពល សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាដៃគូសម្រាប់ដំណើរការអនុវត្តនូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពារជាតិ៕ អត្ថបទ៖ បាន ចក់








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត