ព័ត៌មាន
ទឹកស្អាតនៅភ្នំពេញនឹងមានសម្ពាធទឹកប្រកបដោយស្ថិរភាពនៅដើមឆ្នាំក្រោយ បន្ទាប់ពីដាក់ដំណើរការបំពង់មេនាំទឹក
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតភ្ជាប់បំពង់មេនាំទឹកស្អាតគម្រោងបាក់ខែងជំហានទី២, ទំហំ ២ ម៉ែត្របានរួចរាល់ នឹងគ្រោង ដាក់ឱ្យដំណើរការនៅចុងខែនេះ ដើម្បីជំរុញទឹកទៅកាន់ប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ដែលនឹងធ្វើឱ្យសម្ពោធទឹកនៅ រាជធានីភ្នំពេញនឹងមានស្ថិរភាពនូវគ្រប់ទីតាំងទាំងអស់។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកស្អាតគម្រោងបាក់ខែងជំហានទី២ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៤ នេះថា នៅក្នុងផែនការមេរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញជំហានទី២ ក្នុងនោះរដ្ឋាករទឹកមានគម្រោងមួយ នៃការសាងសង់បំពង់មេនាំទឹក ដែលមានប្រវែងសរុប ១០០ គីឡូម៉ែត្រ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០២២ ជាពិសេសបំពង់មេនាំទឹកខ្នាតធំជាងគេ និងជាប្រវត្តិសាស្រ្តរបស់ក្រុងភ្នំពេញនេះ គឺជាបណ្តញសា់នៃការតភ្ជាប់នៃបំពង់មេនាំដែលទទួលទឹកពីបាក់ខែងជំហានទី១ និងទី២ នៅប៉ែកខាងលិចនៃស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ តភ្ជាប់ទៅបំពង់មេនាំទឹកទៅកាន់ផ្លូវជាតិលេខ ៤, សរុប ទាំងអស់ បំពង់នៅតាមបណ្តោយផ្លូវនេះ មានប្រវែង ១៥ គីឡូម៉ែត្រ និងបានភ្ជាប់ចេញទៅកាន់តំបន់ផ្សេងៗទៀតនៅទីក្រុងភ្នំពេញ។

ឯកឧត្តម បន្តឱ្យដឹងថា ជាក់ស្តែងបំពង់ដែលមានទំហំ ២ ម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់ចាប់ពីខែ មករា ឆ្នាំ ២០២៤ នឹង ត្រូវបញ្ចប់ ហើយបានតភ្ជាប់គ្នារួចជាស្រាច់ នៅក្នុងថ្ងៃទី៥ ខែធ្នូនេះ ដោយក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចំណាយពេល លើសាងសង់ប្រមាណ ៣២៨ ថ្ងៃ។ ដោយឡែកសំណង់សិល្បការ្យដែលនៅសេសសល់បន្តិចបន្តិច និងត្រូវអនុវត្តបន្ត ព្រមទាំងការធ្វើ តេស្តសម្ពោធទឹកផងដែរ ធ្វើយ៉ាងណាជំរុញការតភ្ជាប់បំពង់មេនេះឱ្យចប់សព្វគ្រប់ទាំងអស់នៅចុងឆ្នាំ ២០២៤ នេះ ហើយចាប់ពីឆ្នាំ ២០២៥ តទៅ បំពងមេនេះនឹងមានតួនាទីសំខាន់ បញ្ជូនទឹកទៅកាន់ភាគខាងលិច និងខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានសម្ពោធ ទឹកខ្ពស់ នឹងមានស្ថិរភាពគ្រប់ទីតាំងទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ បន្តលើកឡើងឱ្យដឹងថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតនេះ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថ ភាពផលិតទឹកស្អាតសរុប មានចំនួន ១ លានម៉ែត្រគីបក្នុងមួយថ្ងៃ ប៉ុន្តែការចែកចាយទឹកស្អាតជាក់ស្តែង បានចំនួនត្រឹម ៨២០ ពាន់ ម៉ែត្រគីប ទៅ ៨៥០ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារការដាក់បំពង់មេនាំទឹកមិនទាន់បានសាងសង់រួចរាល់ ។ ឯកឧត្តម បញ្ជាក់ឱ្យដឹងបន្ថែមថា ជុំវិញបញ្ហាទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតគ្រប់គ្រាន់ ហើយបន្ទាប់ពីការតភ្ជាប់ បំពង់មេដ៏ធំនេះរួចចាល់ ក្នុងនោះចាប់ពីឆ្នាំ ២០២៥ តទៅ ប្រជាពលរដ្ឋលែងជួបប្រទះលើបញ្ហាទឹកស្អាតនេះតទៅទៀតហើយ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត