ព័ត៌មាន
លោកជំទាវ បាន ស្រីមុំ ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា នោះគឺ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
សូមសម្តែងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចូលរួមអបអរសាទរប្រកបដោយក្តីរំភើបរីករាយក្នុងចិត្តឥតឧបមា និងមានមោទកភាពជាតិ ខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែល «ក្រមា» ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនង្ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) កន្លងទៅនេះ ដែលព្រឹត្តិការណ៍នេះក្លាយជា ព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល»។
ការដាក់បញ្ចូល «ក្រមា» ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ជាសម្បត្តិមនុស្សជាតិ ទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ។
ការទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្លៃថ្លានេះ មិនត្រឹមកើតចេញពី ការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញ ពីស្នាដៃឆ្នើមរួមគ្នាប្រសូតចេញពី ទឹកដៃដ៏ប៉ិនប្រសប់របស់ប្រជាសិប្បករក្រមា ក៏ដូចជាសហគមន៍ក្រមា សមាគមក្រមា ដែលបានខិតខំតស៊ូ ដោយសេចក្តីអំណត់ ព្យាយាមមោះមុត និងស្មារតីសាមគ្គី រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិ មាតុភូមិកម្ពុជានាពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមសម្តែងនូវអំណរ ព្រះមហាករុណាទិគុណដ៏ស្មោះស្ម័គ្របំផុត ថ្វាយដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង បន្សល់ទុក និងថែរក្សាការពារនូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណជាតិជូនដល់ កូនចៅជំនាន់ក្រោយគ្រប់ៗជំនាន់៕






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត