ព័ត៌មាន
គណៈប្រតិភូចិនចំនួន ៧ក្រុមហ៊ុន កំពុងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា
គ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Du Xu នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃ គណៈប្រតិភូ ដែលមានសមាសភាពពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត នៅថ្ងៃទី ៥ ខែ ធ្នូ ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងត្រូវបានយកចិត្តទុក ដាក់ និងមានតួនាទីសំខាន់ គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។ ជាក់ស្ដែងចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកមានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយដែលទទួលបានទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ ក្រឡា នៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើ ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រាប់ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានឈ្មោះថាប្រព័ន្ធ cdcIPM។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញ ប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជី គម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដោយផ្ទាល់ផងដែរ។

នៅក្នុងជំនួបនេះ, លោក Du Xu បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោក និងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអាចស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ នៅកម្ពុជា។ លើសពីនេះ លោកក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលដ៏មានផ្លែផ្កា នៃដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការ របស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នោះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត