ព័ត៌មាន
បេក្ខភាពលេចធ្លោដែលអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង នៅប៉ុន្មានថ្ងៃខាងមុខនេះ
លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) ក្រោយរដ្ឋាភិបាលបានដួលរលំថា លោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីលោក មីស្ហែល បានីញ៉េ (Michel Barnier) បានលាលែងពីតំណែង ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។

បេក្ខភាពលេចធ្លោជាច្រើនដែលគេមើលឃើញថាអាចទទួលតំណែងនាយករដ្ឋមន្រ្តីបន្ទាប់នោះមានដូចជា លោក សេបាទ្យែន លេក័រនុយ (Sébastien Lecornu) វ័យ ៣៨ឆ្នាំ ដែលថ្មីៗនេះបានបម្រើការជារដ្ឋមន្ត្រីការពារជាតិនៅក្នុងរដ្ឋាភិបាលលោក Barnier។

អ្នកទីពីរគឺលោក ហ្រ្វង់ស្វ័រ បាយរូ (Franois Bayrou) វ័យ ៧៣ឆ្នាំ អតីតយុទ្ធជនកណ្តាលនិយម ដែលបក្សចលនាប្រជាធិបតេយ្យ (MoDem) របស់លោកជាផ្នែកមួយនៃក្រុមចម្រុះកាន់អំណាចរបស់លោក Macron ចាប់តាំងពីឆ្នាំ២០១៧មក។
អ្នកបន្ទាប់គឺលោក ប៊ែកណា កាហ្សង់នើហ្វ (Bernard Cazeneuve) វ័យ ៦១ឆ្នាំ ដែលធ្លាប់បម្រើការជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនៃតំណែងប្រធានាធិបតីរបស់អ្នកនយោបាយសង្គមនិយម លោក ហ្រ្វង់ស្វ័រ ហូឡង់ (Francois Hollande)។ អ្នកទីបួនគឺលោក សាវីយ៉េ ប៊ែរត្រង (Xavier Bertrand) វ័យ ៥៩ឆ្នាំ អ្នកនយោបាយស្តាំនិយមកណ្តាល ដែលដឹកនាំតំបន់ភាគខាងជើង ជាទីដែលលោក Macron ស្វះស្វែងអភិវឌ្ឍប្រព័ន្ធអេកូជុំវិញអាគុយរថយន្តអគ្គិសនី។

អ្នកចុងក្រោយគឺលោក ហ្រ្វង់ស្វ័រ បារ័ង (Francois Baroin) វ័យ ៥៩ឆ្នាំ អ្នកនយោបាយអាជីពស្តាំនិយមកណ្តាល ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមួយរយៈខ្លីនៅកម្រិតខ្ពស់នៃវិបត្តិបំណុលអធិបតេយ្យភាពរបស់អឺរ៉ុប ក្នុងឆ្នាំ២០១១-២០១២។
ទោះអ្នកណាជានាយករដ្ឋមន្ត្រីថ្មីក៏ដោយ មេដឹកនាំរូបនោះក៏នឹងប្រឈមមុខនឹងបញ្ហាដូចគ្នាក្នុងការទប់ទល់ជាមួយសភាដ៏បែកបាក់ដូចដែលលោក Barnier បានធ្វើ ជាពិសេសការអនុម័តថវិកាឆ្នាំក្រោយ ក្នុងពេលដ៏សំខាន់ដែលបារាំង ត្រូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន៕
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត