ព័ត៌មាន
ព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១ សេចក្ដីព្រាងច្បាប់ស្ដីពីជលផល
សេចក្ដីព្រាងច្បាប់ស្ដីពីជលផលដែលបានដាក់សុំការពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលនេះមាន ១៥ ជំពូក១០៥មាត្រានិងឧបសម្ព័ន្ធចំនួន២។
គោលបំណងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីជលផលថ្មីនេះមានគោលបំណងសម្រេចបាននូវចក្ខុវិស័យដូចខាងក្រោម÷
វិស័យជលផលរួមចំណែកក្នុងការធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថានស្របនឹងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យានិងនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិដូចជាការទ្រទ្រង់ជីភាពស់នៅរបសប្រជាពលរដ្ឋតាមរយៈការគ្រប់គ្រងការអភិរក្សនិងការអភិវឌ្ឍវិស័យជលផលប្រកបដោយប្រសិទ្ធភាពនិរន្តភាពនិងបរិយាប័ន្ន ទាំងថ្នាក់ជាតិតំបន់និងអន្តរជាតិព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ជូនប្រជានេសាទសហគមន៍នេសាទវ៉ារីវប្បករនិងអាជីវករដែលធ្វើអាជីវកម្មផលផលិតផលជលផល។
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការសំដៅជំរុញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការការពារអភិរក្សនិងការអភិវឌ្ឍធនធានជលផល។
ចូលរួមជាមួយបណ្ដាប្រទេសក៏ដូចជាដៃគូអភិវឌ្ឍន៍នានាក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តភាពក្នុងក្របខណ្ឌតំបន់និងអន្តរជាតិជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់គ្មានរបាយការណ៍និងគ្មានបញ្ញត្តិ។ទន្ទឹមនេះសេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះក៏បានផ្ដល់សិទ្ធិដល់បុគ្គលដែលប្រើនាវានេសាទឬនាវាពាក់ព័ន្ធនិងការនេសាទកម្ពុជាទៅធ្វើការនេសាទឬសកម្មភាពពាក់ព័ន្ធនឹងការនេសាទនៅក្នុងតំបន់ក្រៅដែនយុត្ថាធិការជាតិដោយអនុលោមតាមអនុសញ្ញាកិច្ចព្រមព្រៀងឬលិខិតុបករណ៍អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជាភាគី។
សេចក្ដីព្រាងច្បាប់នេះនិងរួមចំណែកផ្ដល់សារៈប្រយោជន៍ដូចខាងក្រោម÷
គ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានជលផលឲ្យមាននិរន្តភាព
ការពារផលប្រយោជន៍ប្រជានេសាទសហគមន៍នេសាទវារីវប្បករនិងអាជីវករដែលធ្វើអាជីវកម្មផលិតផលជលផល
គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដារឱ្យមានសង្គតិភាពទៅនឹងបទដ្ឋានគតិយុត្តិអន្តរជាតិដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីៗក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មនៅថ្នាក់តំបន់និងអន្តរជាតិ។
២ សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ
សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈមានចំនួន ៦ ជំពូក។សេចក្ដីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកំណត់អំពីសញ្ញាណផលិតផលមានវិការ: ការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធនិងផលិតផលមានវិការៈយន្តការប្រមូលត្រឡប់មកវិញព្រមទាំងកំណត់តួនាទីនិងារកិច្ចក្រសួងស្ថាប័នមានសមត្ថិច្ចហើយតាមរយៈការកំណត់ការទទួលខុសត្រូវលើផលិតផលមានវិការៈដែលមានលក្ខណៈច្បាស់លាស់នេះនិងជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរការធុរកិច្ចនិងអាជីវកម្មដោយបង្កើននូវទំនុកចិត្តជូនអ្នកប្រើប្រាស់ធ្វើឱ្យមានតម្លាភាពចំពោះនីតិវិធីនៃការប្ដឹងនិងការស៊ើបអង្កេតដោយមន្ត្រីស៊ើបអង្កេតដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌និងធានាការប្រកួតប្រជែងដោយស្មោះត្រង់សំដៅកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ចឲ្យបានជាអតិបរមា។
៣ បញ្ហាផ្សេងៗ














-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត