ព័ត៌មាន
សម្ដេចធិបតី៖ ជាង១ឆ្នាំនេះរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ និងដឹកនាំកិច្ចប្រជុំជាលក្ខណអន្តរជាតិ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេលជាង១ឆ្នាំអាណត្តទី៧នេះ រាជរដ្ឋាភិបាលបានអនុវត្តការងារសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងនោះក៏បានរៀបចំព្រឹត្តិការណ៍ និងដឹកនាំកិច្ចប្រជុំធំៗជាលក្ខណអន្តរជាតិប្រកបដោយជោគជ័យផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សម្រេចបានក្នុងខែវិច្ឆិកា និងខែដើមខែធ្នូ ឆ្នាំ២០២៤ គឺបានអនុវត្តដោយមានការសាមគ្គីសហការយកចិត្តទុកដាក់ទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រម កងកម្លាំងគ្រប់ប្រភេទ។ សម្ដេចធិបតីលើកទឹកចិត្ត គ្រប់ក្រសួងស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ បន្តរក្សាបង្កើនស្មារតីេះឱ្យកាន់តែប្រសើរថែមទៀតដើម្បីជាឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។
សម្ដេចធិបតីមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រេចបាន ក្នុងខែវិច្ឆិកា និងខែដើមខែធ្នូឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរួមាន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាលក្ខណអន្តរជាតិចំនួន៤លើក ទទួលបានជោគជ័យជូនជាតិ។
ទី១ គឺបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលថ្នាក់ជាតិ, ទី២ កិច្ចប្រជុំ (ICAAP) លើកទី១២, ទី៣កិច្ចប្រជុំអន្តរសភាសម្រាប់ការអត់ឲ្យនិងសន្តិភាពលើកទី១១, ទី៤ កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្ដីពីពិភពលោកគ្មានមីនព្រឹត្តិការណ៍ទាំងនេះផ្ដោតលើសន្តិសុខការផ្សះផ្សារជាតិ ការអត់ឱន ដែលសុទ្ធសឹងជាគោលការណ៍គ្រឹះគោលនយោបាយឈ្នះឈ្នះដែលជាបទពិសោន៍ចែករំលែកដល់ពិភពលោក ជាពិសេសប្រទេសដែលកំពុងជួបប្រទះនូវបញ្ហានេះ។
សម្ដេចធិបតីមានប្រសានស៍ថា ចំពោះព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ និងបណ្តែតប្រទីបនៅរាជធានីភ្នំពេញ និងតាមខេត្តនានាដំណើរការបានរលូនបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសន្តិសុខ សុវត្ថិភាព។ ក្រៅពីនេះ ទិវារត់ម៉ារ៉ាតុងអន្តរជាតិពាក់កណ្តាលផ្ដាច់ព្រ័ត្រ២០២៤ នៅទឹកដីខេត្តសៀមរាបអង្គរ មានភ្ញៀវជាតិ និងបរទេសចូលរួមរត់ម៉ារ៉ាតុង ១៤០០០ នាក់មកពី ៨៧ ប្រទេស ជាឯកទណ្ឌកម្មថ្មីមួយសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤នេះ និងជាព្រឹត្តិការណ៍បង្ហាញពីសុវត្ថិភាពសន្តិសុខសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះនៅថ្ងៃទី៤ ខែធ្នូនេះកម្ពុជាក៏មានមោទនភាពចំពោះ «ក្រមាខ្មែរ» ត្រូវបានចុះបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូផងដែរ៕





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត