ព័ត៌មាន
ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថថ្មី មុខចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី៥ធ្នូឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម មាន ចាន់យ៉ាដាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ។
ពិធីនេះក៏មានការអញ្ជើញចូលចូលពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្អូនៗយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី មាតាបិតា និងអាណាព្យាបាល ជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរប្អូនៗយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីចំនួន៣៧នាក់ ដើម្បីទៅចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) និងសូមអបអរសាទរចំពោះប្អូនៗ យុវជនស្ម័គ្រចិត្តចូលម្ើកងោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ សូមជូនពរដល់ប្អូនៗ សូមសម្រេចបានលទ្ធផលជោគជ័យក្នុងការហ្វឹកហ្វឺន។
ជាមួយគ្នានេះក្នុងនាមជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា សូមថ្លែងអំណគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលរបស់ប្អូនៗ ដែលបានអនុញ្ញាត លើកទឹកចិត្ត និងគាំទ្រឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា។
ឯកឧត្តម បន្តថា បើទោះបីជាប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មានសុខសន្តិភាពពេញបរិបូរ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏ប៉ុន្តែការកំណែទម្រង់ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ការ ហ្វឹកហ្វឺនរៀនសូត្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ការថែរក្សាសុខុមាលភាពកង កម្លាំង ការបណ្តុះមនសិការស្នេហាជាតិ និងវិជ្ជាជីវៈកងកម្លាំងផ្សារភ្ជាប់ទៅនឹងសីលធម៌ គុណធម៌ និងវិន័យ គឺជាការងារជាអាទិភាព ដើម្បីបន្តថែរក្សានូវសុខសន្តិភាព អធិបតេយ្យ ភាពជាតិ បូរណភាពទឹកដី និងសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានគង់ វង្សស្ថិតស្ថេរយូរអង្វែង។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ ក៏បានផ្តាំផ្ញើទៅយោធិនថ្មី ដែលត្រូវទៅហ្វឹកហ្វឺនចេញដំណើរទៅនៅក្នុងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពព្រមទាំងខិតខំសិក្សារៀនសូត្រយកចំណេះជំនាញគោរពវិន័យទូទៅឲ្យបានល្អប្រសើរ ដើម្បីប្រែក្លាយខ្លួនជាមន្ត្រីកងរាជអាវុធហត្ថប្រកបដោយក្រមសីលធម៌ល្អ ក្នុងការ្រើិមាតុភូមិ និងប្រជាពលរដ្ឋផងដែរ៕









-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត