ព័ត៌មាន
សាលា RULE រៀបចំពិព័ណ៍រអប់រំ ឆ្នាំ២០២៤ បង្ហាញស្នាដៃនវានុវត្តន៍ និងឱកាសការងារ
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សាលា RULE) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំពិព័រណ៍អប់រំ ឆ្នាំ២០២៤ មានដាក់តាំងបង្ហាញនូវស្នាដៃនវានុវត្តន៍ (សម្ភារបង្កើតថ្មី) របស់សិស្សនិស្សិត ផ្ដល់ឱកាសការងារ សម្រាប់ពលរដ្ឋ និងនិស្សិតដែលកំពុងស្វែងរកការងារធ្វើ និងឱកាសសិក្សានៅក្រៅប្រទេសផងដែរ ។
លោកសាស្ត្រាចារ្យ ហាប់ ផលធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានប្រសាសន៍ថា ពិព័រណ៍នេះ គឺធ្វើឡើងរយៈពេលតែមួយថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ ចាប់ពីម៉ោង៨ព្រឹក រហូតដល់យប់ ដែលមានស្ដង់ប្រមាណ ១០១ស្ដង់ ហើយការរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងចំនួន៥ចំណុច ជាមួយនឹងមានការប្រគំតន្រ្តី បង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួម ។
លោកសាស្ត្រាចារ្យ បានបន្តថា សម្រាប់ពិព័រណ៍នេះ ដែលមានគោលគំនិតធំ គឺជំរុញការស្រាវជ្រាវរបស់លោកគ្រូ នក្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ វិទ្យាល័យ ដោយលើកទឹកចិត្តពួកគាត់ ឲ្យផលិតស្នាដៃ ការតែងសៀវភៅ ឬបោះពុម្ភអត្ថបទផ្សេងៗ ។
សិស្សានុសិស្សយកស្នាដៃតាំងក្នុងពិព័រណ៍ និងនិស្សិតចូលរួម បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្ត ដែលបាននាំយកស្នាដៃរបស់ខ្លួនដាក់តាំងបង្ហាញក្នុងពិព័រណ៍ ហើយគាំទ្រការរៀបចំពិព័រណ៍នេះ ដែលបានផ្ដល់ឱកាសទាំងការសិក្សាស្រាវជ្រាវ ឱកាសការងារ និងបង្កភាពសប្បាយរីករាយជាដើម។
គួរបញ្ជាក់ថា ការៀបចំពិព័រណ៍នៅក្នុងភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះ គឺជាលើកទី៤ ហើយ ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៧, លើកទី២ នៅឆ្នាំ២០១៨, លើកទី៣ នៅឆ្នាំ២០២៣ ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៤ ៕ អត្ថបទ បាន សុខរិទ្ធិ









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត