ព័ត៌មាន
ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី នៅវត្តស្វាយពពែ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងខួបលើកទី៣៣ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងខួបលើកទី២០ឆ្នាំ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុង បរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហ មុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី មានព្រះរាជ សុន្ទរកថាបញ្ជាក់ថា ក្រពីករអប់រំបណ្តុះបណ្តាល កិច្ចការមនុស្សធម៌ និងការផ្តល់កន្លែងស្នាក់នៅដល់សមណ និស្សិត និស្សិតខ្វះខាត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏បានយកចិត្តទុកដាក់លើវិស័យសុខភាពសា ធារណៈ និងមានចក្ខុវិស័យជួយផ្តល់សេវាព្យាបាល និងថែទាំសុខភាពដល់សមណសិស្ស និស្សិត និងប្រជាពលរដ្ឋ ទូទៅ ដែលមានជីវភាពខ្វះខាត ដោយបង្កើតឱ្យមានប៉ុស្តិ៍សុខភាព នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្ដេចបញ្ជាក់ថា នាខែមករា ឆ្នាំ២០២៤ បានចាប់ផ្តើមរៀបចំជួសជុល និងកែលម្អអតីតទីចាត់ការទូទៅ គណៈសង្ឃនាយកគណៈធម្មយុត្ត បំពាក់បរិក្ខារវេជ្ជសាស្ត្រ រៀបចំរចនាសម្ព័ន្ធ បច្ចេកទេស និងលិខិត បទដ្ឋាននា នា ដើម្បីឱ្យប៉ុស្តិ៍សុខភាពមានលក្ខណៈត្រឹមត្រូវស្របតាមស្តង់ដា និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ រយៈពេលបីខែ ចាប់ពីខែសីហា ឆ្នាំ២០២៤ ប៉ុស្តិ៍សុខភាព បានចំណាយថវិកាប្រមាណ១ម៉ឺន៥០០ដុល្លារ លើវេជ្ជ បណ្ឌិត និងគិលានុបដ្ឋាក ចំនួន៥រូប ការទិញបរិក្ខារពេទ្យ និងថ្នាំពេទ្យបន្ថែម ។ ការបង្កើតប៉ុស្តិ៍សុខភាពនេះ បានចំ ណាយថវិកា ចំនួន១៥ម៉ឺន៩ពាន់ដុល្លារ និងមានបម្រើសេវាថែទាំសុខភាព និងព្យាបាលជម្ងឺផ្សេងៗ តាមស្តង់ដា បច្ចេកទេសត្រឹមត្រូវ ដោយរៀបចំឱ្យមានជាបន្ទប់ពិសោធន៍ បន្ទប់ថតកាំរស្មី អ៊ិច ពិនិត្យអេកូ វះកាត់តូច ពិគ្រោះជំងឺ ឱសថស្ថាន សម្រាកព្យាបាល សង្គ្រោះបឋម និងរថយន្តសង្គ្រោះបន្ទាន់ រួមទាំងរៀបចំជាផ្នែកសំខាន់ៗចំនួន៦ និង បំពាក់នូវបរិក្ខារតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ។

ជាមួយនឹងព្រះរាជបន្ទូលនាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកដ៏ជ្រាលជ្រៅអំពីសម្តេចព្រះមហាក្សត្រ ្រះរាជាាតិខ្មរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ ក្សត្រី អ្នកម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្តបរទេស បងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពេលនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង បានមានព្រះរាជបន្ទូលកោតសរសើរថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី ដែលបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការស្វែងរកមូលនិធិ សម្រាប់កសាងរាជ សមិទ្ធផលផ្នែកសុខាភិបាលនៅតាមទីអារាម ដើម្បីថែទាំ និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនបងប្អូនប្រជា ពលរដ្ឋ ជាពិសេសប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នេះជាដើម ។

ព្រះអង្គក៏បានកោតសរសើរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចជួយសង្គ្រោះនិងពិនិត្យ ព្យាបាលអ្នកជំងឺបានល្អប្រសើរ។ ប៉ុស្តិ៍សុខភាពនេះ ពិតមែនតែមានទំហំតូច ប៉ុន្តែក៏ មានកន្លែងសម្រាប់ជួយសម្រាលបន្ទុកការងារនៃវិស័យសុខាភិបាលបានមួយកម្រិត ដែលប្រជារាស្ត្រអាចទៅព្យា បាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ ។ បើមានជំងឺធ្ងន់ធ្ងរ គ្រូពេទ្យ អាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែក នៅរាជធានី ឬមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យធំៗដទៃទៀត ដែលអាចធ្វើឱ្យសុខុមាលភាព និងជីវភាព ប្រជារាស្ត្រ បានធូរស្រាលមួយកម្រិតទៀត និងជួយសម្រាលបន្ទុករបស់រដ្ឋផងដែរ ក្រោមការដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ មុត សុទ្ធ










-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)