ព័ត៌មាន
សមាគមក្នុងស្រុកមួយ សហការជាមួយសមាគមចិន ដើម្បីស្វែងរកដៃគូវិនិយោគ និងជំរុញការនាំចេញទំនិញកម្ពុជា
សមាគមក្នុងស្រុកមួយ ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមចិន ដើម្បីជំរុញការផ្លាស់ប្តូរបទបិសោធន៍ ការបណ្តុះ បណ្តាល ការស្វែងរកដៃគូវិនិយោគ ជាពិសេសលើកកម្ពស់ជំរុញដល់ការនាំចេញទំនិញរបស់កម្ពុជា ដើម្បីរួមចំណែកដល់កំណើននៃការ នាំចេញជាមួយរាជរដ្ឋាភិបាល។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា និងការចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជកម្ម និង ឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) នៅថ្ងៃនេះថា មកដល់ពេលនេះ សមាគមមានសមាជិកជាសហគ្រិនជាច្រើន ដែលកំពុងធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួបអាជីវកម្មជាបន្តបន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការ ផ្លាស់ប្តូរបទពិសោធន៍ ការចែករំែកចំណះដឹង ការផ្គូរផ្គងពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញ ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យការងារជាមួយរាជរដ្ឋាភិបាល។

លោក បន្តថា ជាក់ស្តែងនៅក្នុងថ្ងៃនេះ សមាគមបានចុះអនុស្សារណៈជាមួយសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) ដោយមានគោលដៅសំខាន់ៗជាច្រើន ជុំវិញលើកកម្ពស់សហគ្រិននៅកម្ពុជា ឱ្យមាននំនាក់ទំនង និងមានកិច្ចសហ- ប្រតិបត្តិការលើអាជីវកម្មកាន់តែច្រើន ដើម្បីលើកកម្ពស់ដល់ខ្សែច្រវាក់ផលិតកម្ម ជុំវិញការប្រកួតប្រជែង ជាពិសេសការនាំចេញទំនិញ គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំពុងខិតខំប្រឹងប្រែងលើការងារទាំងនេះ។

ជុំវិញកិច្ចសហការនេះដែរ, លោក ណែម ឌីណា ប្រធានសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) លើកឡើងផងដែរថា បច្ចុប្បន្នសមាគមបានកំពុងអនុវត្តផែនការលើសកម្មភាពការងារជាច្រើន ជាពិសេសការសម្របសម្រួលដល់ វិនិយោគិនចិន ក្នុងការស្វែងរកទីតាំងលើការវិនិយោគនៅកម្ពុជាជាដើម។ ជាក់ស្តែងតាមរយៈនេះដែរ សមាគមបានចុះអនុស្សារណៈ ជាមួយសមាគមសហគ្រិនវីម៉ូកម្ពុជា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសគាំទ្រដល់ការប្រកួតប្រជែង និងជំរុញដល់ ការនាំចេញទំនិញរបស់កម្ពុជាបន្ថែម។

ជុំវិញបញ្ហានេះដែរ, ឯកឧត្តម ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា កម្ពុជាដែលស្ថិតនៅក្រោម ដំបូលនៃសន្តិភាព បានធ្វើឱ្យកម្ពុជាមានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ជាពិសេសការបើកចំហរស្វាគមន៍ ដល់ការវិនិយោគជាតិ និងអន្តរជាតិ ក្នុងនោះវិស័យឯកជនក៏ទទួលបាននូវឱកាសក្នុងការធ្វើអាជីវកម្ម លើការរកស៊ីទទួលទានផ្សេងៗ ជាក់ស្តែងសកម្មភាព ដែលសហគមបានកំពុងធ្វើនៅពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកខ្លួនរបស់សហគ្រិន ដែលម្ចាស់សហគ្រាស និងអាជីវកម្មឱ្យកាន់តែរីកចម្រែមទៀត ជាក់ស្តែងនៅពេលនេះ សមាគមបានកំពុងពង្រីកដៃគូៅក្រៅ ប្រទេស ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ការស្វែងរកដៃគូវិនិយោគ ដើម្បីជំរុញសកម្មភាពអាជីវកម្មឱ្យកាន់តែខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត