ព័ត៌មាន
អូស្ត្រាលីការពារវិធានការទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីលោក Netanyahu រិះគន់
រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ បានការពារកំណត់ត្រារបស់ខ្លួន ស្តីពីការទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ថា ប្រទេសនេះមានគោលនយោបាយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារដោយដុត នៅវិហារជ្វីហ្វ ក្នុងទីក្រុង Melbourne។

លោក Netanyahu បានចោទប្រកាន់រដ្ឋាភិបាលនៃគណបក្សឆ្វេងនិយមកណ្ដាល គឺគណបក្សការងាររបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese ថា បានជួយជំរុញឲ្យមានឧក្រិដ្ឋកម្មបែបនេះ ដូចជាការវាយប្រហារកាលពីថ្ងៃទី៦ ខែធ្នូ លើវិហារជ្វីហ្វ Adass Israel តាមរយៈគោលនយោបាយ ដែលមានរួមទាំងការគាំទ្រញត្តិរបស់អង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ ដែលគាំទ្ររដ្ឋប៉ាឡេស្ទីន។
លោក Netanyahu បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ ជាំណាងមិនល្អ អំពើឧក្រិដ្ឋកម្មនេះ មិនអាចបំបែកចេញបានឡើយពីស្មារតីប្រឆាំងអ៊ីស្រាអែល ដែលកំពុងរាលដាលចេញពីរដ្ឋាភិបាលរបស់គណបក្សការងារក្នុងប្រទេសអូស្ត្រាលី»។
ជាការឆ្លើយតប រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកការងារ និងទំនាក់ទំនងនៅកន្លែងធ្វើការ លោក Murray Watt បាននិយាយថា៖ «រដ្ឋាភិបាលរបស់លោក Albanese បានចាត់វិធានការខ្លាំងក្លាជាច្រើន ដើម្បីរារាំងពួកប្រឆាំងជនជាតិជ្វីហ្វនិយម ហើយនិងដើម្បីលុបបំបាត់ទង្វើបែបនេះចេញពីសហគមន៍របស់យើង»។ លោក Watt បានបន្ថែមថា៖ «ដោយក្ដីគោរព ខ្ញុំមិនយល់ស្របជាមួយនាយករដ្ឋមន្រ្តី លោក Netanyahu ពាក់ព័ន្ធនឹងបញ្ហានេះ»។
គួរបញ្ជាក់ថា លោក Albanese បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៦ ខែធ្នូ ដោយនិយាយថា មិនមានទីកន្លែងទុកសម្រាប់ពួកប្រឆាំងនឹងជនជាតិជីហ្វនិយមនោះទេ នៅក្នុងប្រទេសអូស្ត្រាលី។
នគរបាល បាននិយាយនៅថ្ងៃទី៧ ខែធ្នូនេះថា ពួកគេនៅតែកំពុងស្វែងរកមនុស្ស ២នាក់ដែលសង្ស័យថាមានចេតនាបង្កឲ្យមានអគ្គិភ័យ នៅវិហារជ្វីហ្វ ដែលហេតុការណ៍នោះបានធ្វើឲ្យមនុស្សម្នាក់រងរបួស និងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Melbourne ដែលរដ្ឋធានីរបស់រដ្ឋ Victoria៕


-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត