ព័ត៌មាន
ខេត្តបាត់ដំបងធ្វើព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ អបអរទិវាសិទ្ធិមនុស្សអន្តរជាតិ
ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្នុងពិធីបើកព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ដោយមានអត្តពលិកចូលរួមប្រមាណ១ ៥០០នាក់ ធ្វើឡើងនាបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងដើម្បីបានជួបជុំគ្នាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ការជួបជុំគ្នានេះបានបង្ហាញពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងកម្លាំងសាមគ្គីដ៏ធំធេងពីគ្រប់មជ្ឈដ្ឋានដើម្បីសិទ្ធិមនុស្ស។
សម្ដេចក្រឡាហោម ថ្លែងបន្ថែមថា ការរត់គឺជាមិត្តរូបនៃសរីភាព និងជាកីឡានាំមកនូវសុខភាព ព្រមទាំងជាផ្នែកមួយនៃការរួមចំណែកដល់ការលើកកម្ពស់សិទ្ធិសុខភាព និងសិទ្ធិមានសេវារបស់យើងផងដែរ។ស្របជាមួយគ្នានេះការរួមវិភាគទានក្នុងកិច្ចការមនុស្សធម៌ គឺជាកាយវិកាដ៏ប្រពៃក្នុងការចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពោលគឺជាការជួយដល់អ្នកដទៃឱ្យមានឱកាសទទួលបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេប្រកបដោយសមភាព និងសមធម៌។
សម្ដេចក្រឡាហោម ថ្លែងទៀតថា ថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ផ្ដល់ការឧបត្ថម្ភទ្រទ្រង់ដល់អង្គការមនុស្សចាស់ក្នុងខេត្តបាត់ដំបង អង្គភាពកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា។
សម្ដេច ថ្លែងបន្តថា កត្តាសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាបុរេលក្ខខណ្ឌសម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាស្របតាមខ្លឹមសារនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពី៧៦ឆ្នាំមុនគឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។
សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ក្នុងនាមជាពលរដ្ឋខ្មែរដែលប្រាថ្នាចង់បាននូវសិទ្ធិសេរីភាពពេញលេញ យើងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានជាដាច់ខាត ហើយត្រូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗទៀតប្រកបដោយមនសិការ និងការទទួលខុសត្រូវ៕










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត