ព័ត៌មាន
សកម្មជន និងសមាជិកថ្មី១៥នាក់នៅខេត្តស្វាយរៀងត្រូវបានប្រកាសបញ្ចូលជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ សកម្មជន និងសមាជិក នៃគណបក្សភ្លើងទៀន សង្គ្រោះជាតិ និងគណបក្សខ្មែររូបរួមជាតិ ចំនួន១៥នាក់ស្ថិតនៅក្នុងភូមិតាកោ ស៊ីការ និងភូមិចំការចេក ឃុំស្វាយ (យា)ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងត្រូវបានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រកាសទទួលស្គាល់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសកម្មជន និងសមាជិកគណបក្សទាំងនោះបានលះបង់ពីគណបក្សដើម ដែលពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការភូមិតាកោ ឃុំស្វាយ(យា) ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន លោក សុទ្ធ គឹម ចន្ធ័ សមាជិកគណៈគណកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានគណះកម្មាធិការគណបក្សស្រុកស្វាយជ្រំ ។
ក្រោយពីតំណាងសកម្មជន និងសមាជិក គណបក្ស អានពាក្យស្នើសុំចូលជាសមាជិកគណបក្ស និងគណៈអធិបតីប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជារួចមក លោកសុទ្ធ គឹមចន្ធ័ បានមានប្រសាសន៍សំណេះសំណាលដោយសម្ដែងអបអរសាទរចំពោះសកម្មជន និងសមាជិកនៃគណបក្សទាំងអស់ ដែលបានលះបង់ពីគណបក្សដើមមករួមជីវភាពនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនបានរួមរក្សានិងការពារ សន្តិភាពនិងអភិវឌ្ឍន៍ជាមួយនឹងគណបក្សដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
ក្នុងនាមថ្នាក់ដឹកនាំបក្សលោកប្រធានគណះកម្មាធិការគណបក្សស្រុក ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្ស ដែលទើបនឹងប្រកាសទទួលស្គាល់នៅថ្ងៃនេះត្រូវបន្តសិក្សារៀនសូត្របង្កើតចំណេះដឹងចំណេះធ្វើដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍ជាតិទៅតាមសមត្ថភាពដែលបងប្អូនមាននិងមានចំណង់ចំណូលចូលរួមអភិវឌ្ឍន៏ជាតិជាមួយនឹងគណបក្ស ពីព្រោះគណបក្សប្រជាជនកម្ពុជាធ្វើអ្វីៗដើម្បីជាតិនិងពលរដ្ឋ។
ក្នុងពិធីប្រកាសបញ្ចូលនិងទទួលស្គាល់សកម្មជននិងសមាជិកដែលចាកចេញពីគណបក្សដើមមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា តំណាងសកម្មជននិងសមាជិកបក្សទាំង១៥ នាក់បានគោរពថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជាដែល បានសន្ដោស ដោយផ្សារភ្ជាប់បញ្ចូលពួកគាត់ទៅជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះគឺជាឱកាសល្អបំផុតដែលដែលពួកគាត់ស្វែងរកការដឹកនាំដ៏ត្រឹមត្រូវ ខណៈដែលថ្នាក់ដឹកនាំគណបក្សដើមគ្មានការទទួលខុសត្រូវមានបញ្ហាប្រឈមក្នុងការរស់នៅនិងជីវភាពប្រចាំថ្ងៃ។ តំណាងបានបន្តថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលល្អគ្មានពីរពោលគឺរកសន្តិភាព និងអភិវឌ្ឍន៍ជាតិដូនេះពួកគាត់ប្ដេជ្ញាចូលរួមការពារគណបក្ស ឲ្យបានរឹងមាំបន្ថែមទៀតជ្រកក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អរគុណសន្តិភាព ។
សូមបញ្ជាក់ថាចលនាកសាងកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជាខេត្តបានអនុវត្តតាមរយៈប្រាស្រ័យទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំបក្សចុះទំនាក់ទំនងល្អធ្វើឲ្យចលនាកសាងកម្លាំងពិតមានភាពល្អប្រសើរជាក់ស្ដែងថ្ងៃនេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបានប្រកាសទទួលស្គាល់សមាជិកថ្មីបន្ថែមបន្ទាប់ពីមន្ត្រីគណបក្សមូលដ្ឋានបានចុះចលនាអប់រំឱ្យពលរដ្ឋបានយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺគណបក្សធ្វើអ្វីៗដើម្បីពលរដ្ឋនិងប្រទេសជាតិ ៕




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត