ព័ត៌មាន
វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជ រដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពុទ្ធបរិស័ទ និងការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន
(កណ្តាល) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះក្នុងពិធីបុណ្យផ្កាប្រាក់កសាងសមិទ្ធផលក្នុងវត្តពោធិអណ្តែត ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងសំណេះ សំណាលជាមួយ ប្រជារាលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន ៣២ និងអាស្រមចំនួន ២ ព្រះសង្ឃសរុបចំនួន ៤៥០ អង្គ គណៈ កម្មការវត្តចំនួន ២៧៣ នាក់ អាចារ្យចំនួន ១០០ នាក់ គ្រប់វត្ត និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើដល់ការ គោរពប្រតិបត្តិ តាមបែបសាសនា ព្រះវិហារ សាលាធម្មសភា កុដិថ្ម របងត្រូវបានកសាងរីកចម្រើនយ៉ាងផុសផុលដោយកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ ពិសេសវិស័យសាសនា នាយឧត្តមសេនីយ៍កិត្ត សង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវបានផ្តល់ជាចំណងដៃនូវព្រះវិហារចំនួន ០៣ ្ត្គជុំភ្នំចចក ឃុំទ្រា វត្តវិហារត្រាញ់ និងវត្តវិហារបិទមាស ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ។ ក្នុងនោះនៅវត្តពោធិអណ្តែត ព្រះសង្ឃសរុបចំនួន ៩ ព្រះអង្គ គណៈកម្មការវត្តចំនួន ២៨ នាក់ អាចារ្យ ៣ នាក់។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ព្រមទាំងសប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរនូវសមិទ្ធផលមួយចំនួន ក្នុងវត្តពោធិ៍អណ្តែត ឃុំដើមបួស រួមមាន ទិញដី និងចាក់ដីពង្រីកទីធ្លាវត្ត, កសាងឧប្បដ្ឋានសាលា, មហាកុដិ១ខ្នង, បង្គន់អនាម័យ, សាលាធម្មសភា និង សមិទ្ធផលផ្សេងៗ អស់ថវិកាកសាងសរុបចំនួន ១១៤ លានរៀល និង ៥៥៧ ២៤៩ ដុល្លារ។
នៅក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងលោកតាលោកយាយ ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ុង ប៊ុនហៀង បានបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។
ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងទាំងអស់ត្រូវតែការពារថែរក្សាឲ្យ បាន និងនៅគង់វង្សជារៀងរហូត។ ានសុខសន្តិភាព ានអ្វីៗទាំងអស់។
ក្នុងឪកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែនចាន្នី បានវេរប្រគេនបច្ច័យអង្គផ្កា ប្រាក់ដល់ព្រះសង្ឃវត្តពោធិអណ្តែតមានចំនួន ១១០លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតា លោកយាយ លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស មន្ត្រីឃុំ-ស្រុក និងបានឧបត្ថម្ភស្រុកកណ្តាលស្ទឹង ថវិកាចំនួន ២ លានរៀល និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕













-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត