ព័ត៌មាន
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង!
តាមរយៈវីដេអូប្រមាណ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។
លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល( ៥០.០០០រៀល)ដល់ប្រាំសែនរៀល(៥០០.០០០.រៀល)និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។
លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា។
អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញដែលមានក្មេងៗចូលរួមជាអនីតិជនមនាក់ ឬ្រើននក់ក៏ដោយ គឺតុលាការដាក់នឹងដាក់ទោសទៅតាមស្ថានទម្ងន់ទោសដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផលទោសដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា។
ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិតសម្រាប់បម្រើក្នុងល្បែង និងការនាំឧបករណ៍គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំសែនរៀល (៥០០.០០០រៀល) ដល់ប្រាំលានរៀល (៥.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារជាអតិបរមានៃទោស។ ចំពោះប្រាក់ដែលរឹបអូសដូចដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ខាងលើត្រូវបញ្ជូនទៅតុលាការដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ នេះបើតាមការអធិប្បាយរបស់លោកបណ្ឌិត។
ក្នុងន័យនេះលោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាពណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទីណាក៏ដោយជាដាច់ខាត។ បើមន្រ្តីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ។ចំពោះជនដែលចេញមុខការពារវង់ល្បែងឬបនល្បែងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ។
បើនិយាយពីការផ្សព្វផ្សាយល្បែងខុសច្បាប់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា នោះគឺជារឿងដែលកាន់តែខុសច្បាប់ថែមទៀត និងផ្អែកតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃចេញនាពេលថ្មីនេះបានបញ្ជាក់ថា ការផលិតរូបភាព វីដេអូ និងមាតិកាដែលមានខ្លឹមសារទាក់ទងទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ឬតាមអនឡាញ។
ក្នុងនោះរាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្ត ជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានន័យថាជាការចូលរួមប្រព្រឹត្តល្មើសករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។ សរុបជារួមការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់៕

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត