ព័ត៌មាន
លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ
ភ្នំពេញ ៖ បុគ្គល អ៊ុ សំអាន ដែលវិទ្យុអាស៊ីសេរីដាក់រហ័សនាមឱ្យថា «អ្នកវិភាគបញ្ហាព្រំដែន ឬជាអ្នកឃ្លាំមើលបញ្ហាព្រំដែន» ប៉ុន្ដែរាល់ការអត្ថាធិប្បាយព័ត៌មានទាំងឡាយទាក់ទងនឹងបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀត គឺជាការភូតកុហក បំភ្លៃ បំផ្លើស និងបំភ័ន្តទាំងអស់ ហើយបុគ្គលរូបនេះគ្មានតម្លៃអ្វីទាល់តែសោះក្នុងការវែកញែកពីកិច្ចការព្រំដែន។
តើបុគ្គល អ៊ុ សំអាន ជានរណា ហើយមានតម្លៃដែរទេដែលតែងតែវែកញែករឿងកិច្ចការព្រំដែន?
ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ៊ុ សំអាន ដែលមានសញ្ជាតិខ្មែរផង អាមេរិកកាំងផង ហើយមានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត ធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារព្រៃសរយៈពេលជាងពីរឆ្នាំ ដោយសារតែតាំងខ្លួនជាអ្នកជំនាញខាងកិច្ចការព្រំដែន ទាំងដែលខ្លួនមិនដែលបានប្រឡូកនឹងកិច្ចការផ្ទាល់ និងគ្មានការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅទាក់ទងនឹងកិច្ចការព្រំដែននះទេ
ដូចពាក្យចាស់បុរាណលោកបានប្រៀបធៀបថា «ត្រីកំភ្លាញងាប់ដោយសារមាត់» គឺលោកចង់សំដៅថា មនុស្សភាគច្រើន តែងតែវិនាសដោយសារតែសម្ដីរបស់ខ្លួន។ ជាក់ស្ដែងបុគ្គល អ៊ុ សំអាន ជាមនុស្សរពិសមាត់ មនុស្សមាត់រអិល និយាយច្រើន និយាយគ្មានគម្រប និយាយគ្មានក្បាលគ្មានកន្ទុយ និយាយឥតប្រយោជន៍ និងជាមនុស្សនិយាយគ្មានហេតុ គ្មានផល។
ក្នុងពេលមានតំណែងជាតំណាងរាស្ត្រ លោក អ៊ុ សំអាន ត្រូវបានរដ្ឋសភាដាក់ទណ្ឌកម្មវិន័យ ដោយកាត់ប្រាក់ខែ និងមិនឱ្យចូលរួមប្រជុំរដ្ឋសភាចំនួន១៥លើក។ ជាទណ្ឌកម្មដែលធ្វើឡើងបន្ទាប់ពីអតីតតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរូបនេះ បានទាមទារឱ្យសើរើផែនទីព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
ដោយសារតែមាត់រពិសនេះហើយ បុគ្គល អ៊ុ សំអាន ត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួនកាលពីឆ្នាំ២០១៦ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ«ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញវាយតម្លៃថា វីដេអូ រូបភាព និងសារជាអក្សរ ដែលលោក អ៊ុ សំអាន ផ្សាយលើបណ្ដាញសង្គម មានខ្លឹមសារ និងចរិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការញុះញង់ឱ្យមានការរើសអើង។
បន្ទាប់ពីបានស្គាល់រសជាតិជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំ កាលពីឆ្នាំ២០១៨លោក អ៊ុ សំអាន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលសម្ដេចជានាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈការសារភាពកំហុសឆ្គងរបស់ខ្លួន និងស្នើសុំការអភ័យពីសម្ដេចតេជោ ខណៈដែលខ្លួនកំពុងជាប់ឃុំឃាំនៅក្នុងពន្ធនាគារព្រៃស។
នៅក្នុងលិខិតសារភាពទោសកំហុសនោះ អ៊ុ សំអាន បានរៀបរាប់ថា ខ្លួនមិនមែនជាអ្នកជំនាញខាងកិច្ចការព្រំដែននោះទេ រាល់ការលើកឡើងរបស់ខ្លួន គឺជាការមួលបង្កាច់ គ្មានភ័ស្ដុតាង និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះទេ។ ខ្លួនមានចេតនាញុះញង់ឱ្យមានការភាពវឹកវរ ចលាចលនៅក្នុងសង្គម ដើម្បីកេងចំនេញផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
យោងតាមលិខិតមួយច្បាប់របស់លោក អ៊ុ សំអាន បានសរសេរកាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ២០១៨ថា៖«ខ្ញុំសូមសន្យាថា ចាប់ពីថ្ងៃនេះតទៅនឹងមិនធ្វើសកម្មភាពណាមួយអំពីព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមដោយគ្មានការពិចារណាបែបនេះឡើយ។ ខ្ញុំបាទគោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ព្រមទាំងចូលរួមការពារនូវសន្ដិភាពដែលសម្ដេចតេជោខិតខំកសាងយ៉ាងលំបាកមួយនេះឱ្យបានគង់វង្សជានិច្ចនិរន្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ»។
សរុបសេចក្ដីមក បុគ្គល អ៊ុ សំអាន ដែលកំពុងនិរទេ្ទសខ្លួននៅសហរដ្ឋអាមេរិក គ្មានតម្លៃអ្វីទាល់តែសោះក្នុងការអត្ថាធិប្បាយ ឬតាំងខ្លួនជាអ្នកជំនាញខាងកិច្ចការព្រំដែន។ ដូច្នេះប្រជាពលរដ្ឋ ត្រូវចូលរួមបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីភាព និងឯកភាពជាតិ ហើយកុំចាញ់ឃោសនាដែលបំផុសឱ្យមានការព្រួយបារម្ភពីការបាត់បង់ទឹកដី ព្រោះរាជរដ្ឋាភិបាលបានប្ដេជ្ញាការពារអធិបតេយ្យភាពជាតិ និងការពារទឹកដីឱ្យបានគង់វង្សយូអង្វែង៕
-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)