ព័ត៌មាន
សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យ គ្រប់គ្រងការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសនូវការបង្កបញ្ហាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាសុខាភិបាល ។

ក្នុងពេលអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែធ្នូ នេះ ជាមួយនឹងការកោតសរសើរពីវឌ្ឍនភាពខាងវិស័យសុខាភិបាល ជាពិសេសការបង្កើនគុណភាពសេវាសុខាភិបាល និងផ្តល់អាទិភាពឱ្យបង្កើនធនធានមនុស្សដល់វិស័យជាអាទិភាពមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងក្រមសីលធម៌ និងគ្រប់គ្រងការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់ ព្រោះការគិតគូរអំពីសុខភាពមនុស្ស ជា កិច្ចការសំខាន់ ដោយគិតទាំងបរិមាណ គុណភាព ការង្រឹងក្រមសីលធម៌ិជ្ជាជីវៈ ពង្រឹងក្រមប្រតិបត្តិ ជាពិសេស អ្នកផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ។
សូមបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារ បរិក្ខារ សម្រាប់ការរៀន និងបង្រៀន។ សាកលវិទ្យាល័យ តែងតែសហការល្អជាមួយមន្ទីរពេទ្យជាតិ និងខេត្តធំៗ និងដៃគូរអន្តរជាតិ នានាដើម្បីបញ្ជូននិសិ្សតទៅធ្វើកម្ម សិក្សាគ្លីនិក និងអនុវត្តជាក់ស្តែង។
ក្នុងគោលបំណងចូលរួមពង្រឹងគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាលនិងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសុខភាពនៅកម្ពុជាឱ្យកាន់តែមានស្តង់ដារខ្ពស់ថែមទៀត និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល នៅឆ្នាំ២០១៣ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) បានស្នើសុំ បង្កើតនូវមន្ទីរពេទ្យសាកលវិទ្យាល័យ ដែលជាគ្រឹះស្ថានផ្តល់សេវាសុខាភិបាលមួយ ស្ថិតនៅក្រោមការគ្រប់គ្រង របស់សាកលវិទ្យាល័យ ហើយមានតួនាទីទាំងធ្វើការផ្តល់សេវា ថែទាំព្យាបាលផង ទាំងបណ្តុះបណ្តាលទ្រឹស្តី និង អនុវត្តផង និងទាំងធ្វើការងារស្រាវជ្រាវលើវិស័យសុខាភិបាលផងដែរ ៕ អត្ថបទ៖ មុត សុទ្ធ
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត