ព័ត៌មាន
មនី្ទរពេទ្យបង្អែកដង្កោ បន្តពង្រឹងគុណភាពផ្តល់សេវា ឆ្លើយតបនឹងសេចក្តីត្រូវការប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមនី្ទរពេទ្យបង្អែកដង្កោ នៃមនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះថា មនី្ទរពេទ្យបង្អែកដង្កោ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន បានបន្តថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ប្រមាណ២០០នាក់ក្នុងមួយថ្ងៃ បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ ក្នុងនោះមនី្ទរពេទ្យបង្អែក បានផ្តល់សេវាពិនិត្យ ពិគ្រោះជំងឺក្រៅ ជំងឺសម្រាកពេទ្យ ពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ជំងឺកុមារ ស្រាវជ្រាវរកជំងឺរបេង ផ្តល់ប្រឹក្សាយោបល់បន្សាបគ្រឿងញៀន និងអប់រំសេវាសុខភាពយុវវ័យ និងផ្តល់សេវាអមវេជ្ជសាស្រ្ត រួមមាន៖ អេកូសាស្រ្ត Radio និងមនី្ទរពិសោធន៍។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល បានអញ្ជើញចុះមកជួយកែលម្អ ចង្អុលបង្ហាញពីចំនុចខ្វះខាត ក្នុងន័យធ្វើឲ្យមនី្ទរពេទ្យបង្អែកដង្កោ បង្កុណភាព បង្កើនារយកចិត្តទុកដាក់ បង្កើនបរិស្ថានអនាម័យស្អាត ដើម្បីឲ្យរឹងមាំលើវិស័យសុខាភិបាល និងបានឆ្លើយតបចំពោះការដែលបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាសុខភាព មានការពេញចិត្ត ពេញថ្លើម និងដើម្បីកាត់បន្ថយការទៅប្រើប្រាស់មនី្ទរពេទ្យកម្រិតខ្ពស់ ក៏ដូចជាពេលវេលា និងថវិកាមួយចំនួន ដែលចំណាយខ្ពស់។
លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន បញ្ជាក់ទៀតថា សព្វថ្ងៃថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែក បានអនុវត្តពេលវេលាម៉ោងបំពេញការងារ ២៤ម៉ោង លើ២៤ម៉ោង អនុវត្តការងារពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ និងទោះបីថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាក ក៏មានមន្រី្តសុខាភិបាលប្រចាំការ ប្រជាពលរដ្ឋមកកាន់មន្ទីរពេទ្យពេលណា គឺជួបគ្រូពេទ្យពេលនឹង ទន្ទឹមនឹងនោះក៏មានក្រុមគ្រូពេទ្យមួយចំនួន បានស្ម័គ្រចិត្តចុះមូលដ្ឋានព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងន័យមនុស្សធម៌ ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដែលលោកបានយកចិត្តទុកខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ និងផ្តល់ឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងមូលដ្ឋានខណ្ឌដង្កោជាញឹកញាប់ផងដែរ៕
អត្ថបទ រដ្ឋា














-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត