ព័ត៌មាន
ក្រុមហ៊ុនចំនួន ៤ កំពុងចំណាប់អារម្មណ៍លើការវិនិយោគវិស័យថាមពលស្អាតនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៤ កំពុងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគ និងបានចំណាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្ដាក់ទុនវិនិយោគ នៅក្នុងវិស័យថាមពលស្អាត ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យថាមពលនៅកម្ពុជាឱ្យកាន់តែប្រសើរ ខណៈដែលមួយផ្សេងទៀត កំពុងសិក្សាស្វែងយល់លើការវិនិយោគផ្នែកសុខាភិបាល។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១០ ធ្នូ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន ៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, គណៈប្រភូវិនិយោគិន អញ្ជើញមកពីក្រុមហ៊ុនដែលជាដៃគូចំនួនបីទៀត រួមមាន៖ ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ក្រុមហ៊ុន Genezen Energy, និងក្រុមហ៊ុន Sam St Investment Pte., Ltd.។
នៅក្នុងជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង ៤ បានស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្ត របស់រាជរដ្ឋិបាល និងកច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ ស្វែងរកការបណ្ដាក់ ទុនវិនិយោគនៅកម្ពុជាផងដែរ។ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្ត ដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុក ដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ។
ក្នុងជំនួបថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនលោក Joseph Ho នាយក ប្រតិបត្តិក្រុមហ៊ុន (Cambodia Beverage Company Ltd.) ក្រុមហ៊ុនផលិតភេសជ្ជៈកូកា-កូឡារបស់សហរដ្ឋអាម៉េរិក, ក្នុងគោល បំណង ដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន, មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានភ្ជាប់ប្រធានបទនៃជំនួបនេះ ទៅនឹងការគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែមានភាព ប្រទាក់ក្រឡា ពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដោយហេតុថា ក្រោយពីគម្រោងនេះសាងសង់ចប់សព្វគ្រប់ រាជរដ្ឋាភិបាល រំពឹងថា ការដឹកជញ្ជូននៅកម្ពុជានឹងកាន់តែមានភាពសម្បូរបែប និងតម្លៃដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែង ដែលនឹងចូលរួម បង្កបរិយាកាសវិនិយោគ និងកិច្ចសម្រួលវិនិយោគកាន់តែមាភាពប្រសើរឡើង។
ចំណែកជំនួបជាមួយក្រុមហ៊ុន Medical System Technology Co., Ltd. នៅថ្ងៃទី១០ នេះដ៏ដែល, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្មរបស់ស្ថាប័ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ របស់សម្ដេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានស្ថាប័ន នឹងជួយសម្របសម្រួលរាល់កិច្ចការងាររបស់វិនិយោគិន ដែលមានបំណងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគបង្កើតឱកាសការងារក្នុងទីផ្សាររបស់កម្ពុជាផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត