ព័ត៌មាន
កម្ពុជា និងសហភាពអឺរ៉ុបបើកវគ្គហ្វឹកហ្វឺនរួមគ្នាស្តីពីការទប់ស្កាត់ សារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីក្រសួងការពារជាតិកម្ពុជា និងមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប បានបើកវគ្គហ្វឹកហ្វឺនរួមគ្នា ស្តីពីការពង្រឹងជំនាញ និងចំណេះដឹងក្នុងការយកសំណាកគំរូសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ(CBRN) ការប្រមូលភស្តុតាង, និងការគ្រប់គ្រងកន្លែងមានឧប្បត្តិហេតុ, សារធាតុគីមី, ជីវសាស្រ្ត, នុយក្លេអ៊ែរ, វិទ្យុសកម្ម,ការដឹកជញ្ជូនសំណាកសារធាតុគីមី, និងការពារសុវត្ថិភាពដែលកើតចេញបីសារធាតុគីមីជាដើម។
វគ្គហ្វឹកហ្វឺននេះ គឺបានធ្វើឡើងរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានគ្រូជំនាញផ្នែកសារធាតុគីមីរបស់សហគមន៍អឺរ៉ុបចូលរួមបណ្តុះបណ្តាល និងសិក្ខាកាមមកពីអន្តរក្រសួងរបស់កម្ពុជាប្រមាណជិតពីរ រយនាក់។
ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយបិទវគ្គហ្វឹកហ្វឺននេះលោកឧត្តមសេនីយ៍ត្រី សួន ដស នាកងទ្យស្ថានស្រាវជ្រាវ និងពិសោធន៍សារអាវុធធាតុគីមី និងជាមេបញ្ជាការ កម្លាំងឆ្លើយតបឧប្បត្តិវហេតុ គីមី ជីវសាស្ត្រ នុយក្លេអ៊ែរ និង វិទ្យុសកម្ម នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះបានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះគឺធ្វើ ឡើងដើម្បីឆ្លើយតបការសង្រ្គោះ និងការអន្តរាគមន៍បឋមចំពោះបញ្ហាសារធាតុគីមី គីមីសាស្រ្ត វិទ្យុសកម្ម ឬសារធាតុនុយក្លេអ៊ែរដែលនឹងកើតឡើងជាយថាហេតុណាមួយនោះ។
លោកឧត្តមសេនីយ៍ ត្រី បានបន្តថា វគ្គហ្វឹកហ្វឺននេះ គឺបានធ្វើឡើងលើប្រធានបទជាច្រើន ដូចជា នីតិវិធីស្តង់ដាសម្រាប់ការយកគំរូសំណាកសារធាតុគីមី និងការដំណើរការអនុវត្តជាក់ស្តែង ការគ្រប់គ្រងគំរូ សំណាកសារធាតុគីមី ការរៀបចំទុកដាកសំណល់សារធាតុគីមីតាមគោលដៅដែលជាសេណារីយ៉ូបានកំ កំណត់ជាដើម។
លោកឧត្តមសេនីយ៍ត្រី សួន ដុស លើកឡើងផងដែរថា ក្រោយមានការយកចិត្តទុកដាក់ពីសិក្ខាកាមបានធ្វើឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយផ្លែផ្កាទាំងគុណភាព និងប្រសិទ្ធ ភាពក្នុងការឆ្លើយតបរាល់ឧប្បត្តិវគ្គហេតុផ្សេងៗដែលបង្ករឡើងដោយគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និង នុយក្លេអ៊ែរ ក្នុងព្រឹត្តិការយកសំណាក ខ្ចប់វេច ដឹកជញ្ជូន ដើម្បីរក្សាទុកបន្សាបសារធាតុគីមីជាក់ស្តែងនា ពេលខាងមុខ ដែលបានសន្សល់ពីសម័យសង្រ្គាម ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានឲ្យដឹងផងដែរថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីក្រសួងការពារជាតិកម្ពុជា និងមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប និងមានវគ្គបណ្តុះបណ្តាល វគ្គហ្វឹកហ្វឺនជំនាញការពារសុវត្ថិភាពដែល កើតចេញពីសារធាតុគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរនេះនាពេលខាងមុខជាបន្តបន្ទាប់ ទៀតផងដែរ៕
អត្ថបទបាន ចក់













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត