ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។
សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ាលពីេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងខែវិច្ឆិកា ប្រកបដោយផ្លែផ្កា និងការសម្របសម្រួល ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗ ព្រមទំាងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ត្រិន ថាញ់មិនប្រធានរដ្ឋសភាវៀតណាម មកកម្ពុជាកាលពី ចុងខែវិច្ឆិកានេះ ផងដែរ។
ឯកឧត្តម ង្វៀន ហ៊ុយតាំង ក៏បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរួមសហការ បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនឯកឧត្តមក៏ដូចជាស្ថានទូតវៀតណាមនៅកម្ពុជា ក្នុងការបំពេញភារកិច្ច ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទំាងពីរដែលមានការរីកចម្រើនគ្រប់វិស័យគ្រប់កម្រិត ឈរលើស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ ការជឿជាក់និងទុកចិត្តគ្នាទៅវិញទៅ ហើយបាននាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រទេសជនទំាងសងខាងជាបន្តបន្ទាប់។
សម្តេចប្រធានរដ្ឋសភានិងឯកឧត្តម ង្វៀន ហ៊ុយតាំង សម្តែងក្តីសប្បាយរីករាយនិងមោទនភាពចំពោះសមិទ្ធផលនិងផលប្រយោជន៍ជាច្រើនដែលបានកើតមានឡើងតាមរយៈទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទំាងពីរកម្ពុជានិងវៀតណាម ដូចជាវិស័យពាណិជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ នៅក្នុងនោះទំហំពាណិជ្ជកម្មប្រទេសទំាងពីររំពឹងថានឹងសម្រេចបាន១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមនៃប្រទេសទំាងពីរនិងបានគូសបញ្ជាក់ថាជោគជ័យរបស់កម្ពុជាក៏ជាជោគជ័យរបស់វៀតណាម។ ដូចគ្នានេះ ជោគជ័យរបស់វៀតណាម ក៏ជាជោគជ័យរបស់ម្ពុជាែរ។
សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ឯកឧត្តម ្វៀន ហ៊ុយតាំង បន្តភ្ជាប់ទំនាក់ទំនងចូលរួមពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៀតទោះបីឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាហើយក្តី។ សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ត្រៀមខ្លួន និងរង់ចាំធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តវៀតណាម ដើម្បីបន្តជំរុញសម្រេចគោលដៅរួម ឱ្យសម្រេចបាននូវវិបុលភាពដែលមិនសម្រាប់តែប្រជាពលរដ្ឋនៃប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋជាសកលផងដែរ៕








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត