ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសអញ្ជេីញជាអធិបតី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារវិស័យព្រៃឈេីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារឱ្យកាន់តែប្រសេីរថែមទៀត មានភាពច្បាស់លាស់ ធ្វេីការតាមរយៈខ្សែបណ្តោយសហការជាមួយអជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត អនុវត្តការងារឱ្យមានភាពសកម្ម និងចំគោលដៅ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលេីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ ដោយគិតគូរព្យរួមគ្នាអពីផែនការថវិកា ផែនការសមិទ្ធកម្ម និងសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុកដែលជាពិសោធន៍ពីឆ្នាំចាស់ សម្រាប់ឆ្នាំថ្មីខាងមុខនេះប្រកបដោយប្រសិទ្ធភាព និងមានមូលដ្ឋានច្បាស់លាស់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រេី មានបាន និងមានរហូត ដែលរដ្ឋបាលព្រៃឈេីត្រូវស្វែងយល់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងគិតគូរស្របតាមគោលនយោបាយ មានតម្លៃបន្ថែមខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈេី និងសត្វព្រៃ។
ពាក់ព័ន្ធនឹងការអនុវត្តការងារ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកទឹកចិត្តដល់អង្គប្រជុំបន្តជំរុញការងារសហគមន៍ព្រៃឈេីទំនេីប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ និងមានចំនូលពីផលព្រៃឈេី និងកសិ-រុក្ខកម្ម ការផ្សាភ្ជាប់ការអភិរក្សនិងការអភិវឌ្ឍនូវធនធានព្រៃឈេីនិងសត្វព្រៃ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈេី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕







-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)