ព័ត៌មាន
បច្ចុប្បន្នជនកម្ពុជាមានពិការភាពចំនួន ៩,៥០០ នាក់ បានកំពុងបម្រើការងារនៅក្នុងវិស័យរដ្ឋ និងឯកជន
ភ្នំពេញ៖ យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជនមានពិការភាពសរុបចំនួន ៩,៥០០នាក់ កំពុងតែបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាមមុខតំណែងតួនាទី និងការងារស្របតាមសមត្ថភាពរៀងៗខ្លួន។
នៅក្នុងពិធីបើកវេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣,៨១៦នាក់ ក្នុងនោះមន្ត្រីរាជការជាស្រ្តីពិការជាង ៨០០នាក់ កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩។ ដោយឡែក ស្ថិតិក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់្តីពីកការពារ និងើកកម្ពស់សិទ្ធិជនពិការនៅទូទាំងប្រទេសចំនួន ២៨៧ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុបមានចំនួនជាង ៥,៦០០នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព គឺត្រូវរួមគ្នាផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ច ដល់ជនមានពិការភាពឱ្យទទួលបានការងារស្មើៗគ្នា។ សកម្មភាពទាំងនេះ នឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពរបស់ជនមានពិការភាព ទៅកាន់ទីផ្សារការងារ មុខរបរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបើកចំហប្រកបដោយបរិយាបន្ន។ ឯកឧត្តម បានបន្ថែមថា សុខុមាលភាពរបស់ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការធានានូវឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព តាមរយៈការជំរុញការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និងកម្មវិធីជាតិផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
ពាក់ព័ន្ធការរៀបចំវេទិកាថ្នាក់ជាតិលើកទី៥នេះ លោក ខេង វីរៈ នាយកប្រតិបត្តិអង្គការ PAFID បានបញ្ជាក់ថា ធ្វើឡើង គោលបំណងដើម្បីសម្រាប់ជាកន្លែងរបស់និយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព និងដើម្បីឲ្យសមាជិកក្រុមវេទិកា បានជួបពិភាក្សានិងផ្តល់អនុសាសន៍ដើម្បីឆ្លុះបញ្ចាំង និងស្ថាបនាផែនការយូរអង្វែង។ បន្ថែមពីនេះ ដើម្បីផ្តល់ឱកាសដល់យុវជនមានពិការភាព ជួបដោយផ្ទាល់ជាមួយនិយោជក ចែករំលែកព័ត៌មានអំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពពេលខាងមុខ៕
អត្ថបទ ឈិត បូរ៉ាវី








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត