ព័ត៌មាន
សម្តេចតេជោ ជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគកម្ពុជា-តួគីឱ្យបានទំហំ ១ពាន់លានដុល្លារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគី រួមគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់លានដុល្លារ។
សម្ដេចតេជោ បានជំរុញបែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួគី។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រទេសទាំងពីរគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះឱ្យសម្រេចគោលដៅ។ សម្ដេចបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងបន្តិចម្តងៗ ហើយគង់នឹងឈានទៅសម្រេចកម្រិត ១ពាន់លានដុល្លារ ខណៈប្រទេសកម្ពុជា និងតួកគី មានទំហំពាណិជ្ជកម្មជាមួយប្រទេសដទទត រេចានលើសពី ១ពាន់លាន ឬរហូតដល់៤ពាន់លាន ឬ ១០ ពាន់លានដុល្លារដែលអាចធ្វើទៅរួច។
ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគី ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។ សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត អំពីទំនាក់ទំនងកម្ពុជា-តួគី ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។
សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីមានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣៕ អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត