ព័ត៌មាន
ឯកឧត្តម ជាម យៀប៖ សភាកម្ពុជាបាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា និងបានបង្កើតក្រុមមិត្តកម្ពុជា-សាយព្រឹស
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម សាលា អេសសា (Hon. Mr. Salah Essa) ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានការជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋសាយព្រឹស នៅទីក្រុងភ្នំពេញ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា សាយព្រឹស។ ម្យ៉ាងទៀត ស្ថានកុងស៊ុលថ្មីនេះ ក៏អាចកំណត់បានថាជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរការទូត វប្បធម៌ និងសេដ្ឋកិច្ច ដែលជំរុញឱ្យមានការយល់ដឹងកាន់តែ ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិារវាងប្រាជាតិ និងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ទៀតថា សភាកម្ពុជាបាននឹងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកា សភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះដែរ រដ្ឋសភាកម្ពុជាក៏បានបង្កើតក្រុមមិត្តកម្ពុជា-សាយព្រឹស នៅក្នុងអាណត្តិទី៧ សម្រាប់ឆ្នាំ២០២៣-២០២៨នេះ ផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើង ពាក់ព័ន្ធនឹងការជំរុញវិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាសដោយការហោះហើរត្រង់ពី សាយព្រឹស មកកម្ពុជា និងការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលនៅមានកម្រិតនៅឡើយ ឱ្យកាន់តែប្រសើរថែមទៀត ខណៈសក្តានុពលនៃប្រទេសទាំងពីរមានច្រើនស្ទើរគ្រប់វិស័យ ដូចនេះប្រទេសទាំងពីរគួរជំរុញសមាហរណកម្មរួមគ្នា លើផលិតផលសំខាន់ៗដូចជាកសិផលកសិកម្មជាដើម ពិសេសការនាំយកផលិតផលកម្ពុជាដែលមានគុណភាពល្អទៅកាន់ប្រទេសសាយព្រឹសក៏ដូចជាទីផ្សារអឺរ៉ុប ផងដែរ។
ម្យ៉ាងទៀតដោយសារតែប្រទេសសាយព្រឹស មានប្រព័ន្ធអប់រំលំដាប់ពិភពលោក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើសុំតាមរយៈឯកឧត្តមឯកអគ្គកុងស៊ុល នៅក្នុងការពិនិត្យលទ្ធភាពទាំងក្របខណ្ឌរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗ ដើម្បីផ្តល់អាហារូបករណ៍របស់ប្រទេសសាយព្រឹស និងផ្តល់ឱកាសកាន់តែច្រើនដល់ និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសសាយព្រឹស។
ឯកឧត្តម សាលា អេសសា (Hon. Mr. Salah Essa) ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស ប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានអនុញ្ញាតឱ្យមាននូវកិច្ចពិភាក្សានាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយសារថា ទំនាក់ទំនងប្រទេសទាំងពីរបានចាប់ផ្ដើមឡើងតាំងពីចុងឆ្នាំ១៩៩០ និងបានបន្តពង្រឹងទំនាក់ទំនងជាមួយគ្នា ជាបន្តបន្ទាប់មក។
ឯកឧត្តម បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនាាំង ជាសេសក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីពេលកន្លងមក ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ នៅក្នុងគោលដៅរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត ប្រទេសទាំងពីរ សាយព្រឹស-កម្ពុជា បានចុះកិច្ចព្រមព្រៀងទីក្រុងបងប្អូន រវាងទីក្រុងភ្នំពេញ និងទីក្រុងឡាណាកា(Lanarca) ដើម្បីផ្លាស់ប្ដូរនូវទំនាក់ទំនង ទាំង ទេសចរណ៍ វប្បធម៌ និងនយោបាយ។
ឯកឧត្តម សាលា អេសសា បានបន្តថា ប្រជាជនកម្ពុជានិងសាយព្រឹស មានបេះដូងបើកទូលាយ និងមានភាពរួសរាយរាក់ទាក់ដូចគ្នា ដោយសង្ឃឹមថា យើងនឹងខិតខំពង្រឹងទំនាក់ទំនងការទូតជាមួយគ្នាបន្ថែមទៀត។ ដោយសារថា កម្ពុជាបានដើរតួយ៉ាងសំខាន់នៅក្នុងតំបន់ ជាពិសេសក្នុងសមាគមអាស៊ាន សាយព្រឹស ជាសមាជិករបស់សហគមន៍អឺរ៉ុប ដូចនេះយើងអាចស្វែងរកនូវកាលានុវត្តភាពនានា ដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ នូវទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ។
ឯកឧត្តមឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ថា លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស មានបំណងចង់ភ្ជាប់ទំនាក់ទំនងរវាងសភាទាំងពីរកម្ពុជា សាយព្រឹស ដោយឯកឧត្ដម មានផែនការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស ឱ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាសាយព្រឹស ដើម្បីជំរុញមិត្តភាព និងសហប្រតិបត្តិការនៃសភាទាំងពីរឱ្យកាន់តែរឹងមាំថែមទៀតនៅពេលអនាគត។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស អញ្ជើញមកកាន់កម្ពុជា នាឆ្នាំក្រោយនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា ឯកឧត្ដមនឹងរាយការណ៍ជម្រាបជូនទៅសម្ដេចប្រធានរដ្ឋសភា ដើម្បីសម្ដេចបានជ្រាបអំពីព័ត៌មាននេះ៕
-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)