ព័ត៌មាន
ស៊ីម៉ាក់បិទសិក្ខាសាលាលើកទី២ ស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលនៃទិន្នន័យប្រតិបត្តិការបស់ស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI)
(ភ្នំពេញ) នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ នាថ្ងៃ13 ខែធ្នូ ឆ្នាំ 2024នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជី ថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ គាំទ្រដោយរដ្ឋាភិបាលជប៉ុន។
នេះជាសិក្ខាសាលារួមគ្នាលើកទី២ ដែលមានរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើ ឡើងនៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុន NEC មកពីប្រទេសអាឡឺម៉ង់ និងប្រទសជប៉ុន រួមជាមួយមន្រ្តីជំនាញផ្នែកទិន្នន័យនិងការស្រាវជ្រាវព័ត៌មានចម្ការមីន និងចម្ការគ្រាប់របស់អង្គភាពស៊ីម៉ាក់ សរុបចំនួន១៩រូបផងដែរ។
រដ្ឋាភិបាលជប៉ុនបានសម្រេចគាំទ្រអង្គភាពCMAC លើការអនុវត្ដ គម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត(AI System) ដោយផ្តោតសំខាន់រករបណ្តុះបណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈបំពាក់កម្មវិធីរួមមានប្រព័ន្ធផ្ទុកទិន្នន័យ កុំព្យូទ័រ និងSoftware។
គួររំលឹកផងដែរថា សិក្ខាសាលាលើកទី០១ នៅកំឡុងខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់ទៅលើសិក្សា និងស្វែងយល់អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាព CMAC និង ការស្វែងយល់អំពីដំណើរការប្រព័ន្ធទិន្នន័យ និង ប្រភេទទិន្នន័យរបស់អង្គភាព CMAC ដើម្បីសិក្សាពីតម្រូវការ និង ធ្វើការជ្រើសរើសទិន្នន័យដាក់បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិតនេះ។
រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដែលក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់និងជាអាទិភាព ៕ អត្ថបទ,ភារម្យ









-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)