ព័ត៌មាន
អ្នកសារព័ត៌មានមកពីជិត ៣០ស្ថាប័ន ចុះផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីសក្តានុពល នៅខេត្តព្រះសីហនុ ជំរុញការវិនិយោគ និងវិស័យទេសចរណ៍
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ៦០នាក់ មកពីជិត ៣០ស្ថាប័ន ឆ្ពោះមកកាន់ខេត្តព្រះសីហនុ រយៈពេល ០៤ថ្ងៃ (១៥ – ១៨ ខែធ្នូ) ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីសក្តានុពលសំខាន់ៗនៅខេត្តព្រះសីហនុ ជំរុញការវិនិយោគ និងវិស័យទេសចរណ៍។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ប្រាប់ឱ្យដឹងថា “បេសកកម្មផលិត និងផ្សព្វផ្សាយព័ត៌មាន នៅខេត្តព្រះសីហនុលើកនេះ មានទ្រង់ទ្រាយធំជាងមុនដោយគ្របដណ្តប់ជាអាទិភាពលើការទាក់ទាញអ្នក វិនិយោគបរទេសមកបណ្តាក់ទុននៅខេត្តមួយនេះ ក៏ដូចជាវិស័យទេសចរណ៍ ដំណោះស្រាយលើសំណង់ អគារដែលមិនបានប្រើប្រាស់ ការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ស្ថានភាពសន្តិសុខ សេាកមម្ូបអាហារ តំបន់កសិឧស្សាហកម្ម និងបរិស្ថាន” ។

តាមរយៈបេសកកម្មរយៈពេល ០៤ថ្ងៃ នេះ លោក រំពឹងថា នឹងមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេសដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកអ្នកវិនិយោគជាតិ និងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ ខណៈអត្ថបទសារព័ត៌មាននឹងផ្សាយចេញជា៥ភាសា ខ្មែរ បារាំង វៀតណាម ចិន និងអង់គ្លេស។ នេះជាបេសកកម្មលើកទី២ សម្រាប់ខេត្តព្រះសីហនុ និងជាលើកទី៦ របស់ក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ, កែប សៀមរាប, រមណីយដ្ឋានឋានសួគ៌បូកគោ និងខេត្តពោធិ៍សាត់ ៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត