ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបើកវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១
ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្បុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១ ដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វេទិកានេះ រៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលអនុលោមទៅនឹងឧត្តរមានុវត្តន៍អន្តរជាតិ, បញ្ញាសិប្បនិម្មិត (AI) , កិច្ចការពារអ្នកប្រើប្រាស់ និងការការពារទិន្នន័យសម្រាប់វិវត្តកម្មធុរកិច្ច ព្រមទាំងបង្កើតឱកាសសម្រាប់ភាពជាដៃគូរវាងធុរជនកម្ពុជា រាជរដ្ឋាភិបាល និងតួអង្គអន្តរជាតិពាក់ព័ន្ធ។
ឯកឧត្តម បានបន្តថា វេទិកានេះដែរ ក៏នឹងជំរុញវិស័យនវានុវត្តន៍លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រជំរុញការនាំចេញផលិតផលក្នុងស្រុកឈានទៅកាន់ទីផ្រអ្តរជាតិ ក្រមប្រធានបទ ផលិតផលកម្ពុជាឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល និងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា វេទិកានេះដែរ ក៏មានកិច្ចពិភាក្សារបស់យុវជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា លើប្រធានបទអនាគត នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់នៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល ក្នុងចំណោមយុវជនកម្ពុជាអមជាមួយការតាំងពិព័រណ៍អនឡាញ ដែលនឹងបង្ហាញពីផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់អតិថិជនទូទាំងពិភពលោក តាមរយៈ CAMBODIA TRADE.COM និងទីផ្សារ E-COMMERCE ផ្សេងទៀត ដែលផ្តល់ឱកាសក្នុងការផ្សព្វផ្សាយ និងផ្គូរផ្គង់អាជីវកម្ម កិច្ចសហការ និងជំរុញលទ្ធភាពក្នុងការបង្កើតពាណិជ្ជកម្មថ្មីៗ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ នៅភីអេច ហ្គ្រេនហល ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលមានពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕ អត្ថបទ ឈិត បូរ៉ាវី











-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត