ព័ត៌មាន
មន្រ្ដីរាជការ និងអង្គការសង្គមស៊ីវិលខេត្តពោធិ៍សាត់ប្រារព្ធទិវាជនមានពិការភាព
អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទាខេត្ត និងអង្គការដៃគូ បានរៀបចំទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងទិវាជនពិការអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។
ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរសង្គមកិច្ចខេត្ត ក្រោមវត្តមានលោក ស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីស្ថាប័នមន្ទីរអង្គភាព រដ្ឋបាលក្រុងនិងសង្កាត់ ជនមានពិការភាពមកពីបណ្តាមូលដ្ឋានរួមជាមួយមាតាបិតា និងអាណាព្យាបាលប្រមាណ១០០នាក់ ។
លោក ផែង សំណាង នាយកអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការខេត្ត និងលោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថាកន្លងមកជនមានពិការភាពត្រូវបានគាំពារនិងបង្កើតការងារតាមរយៈគម្រោង កែឆ្នៃផ្លាស្ទីកដោយចងក្រងក្រុមជួយខ្លួនឯងានន៣២ក្រុមមានសមាជិក៨៩៣នាក់បណ្តុះបណ្តាលជំនាញកាត់ដេរ និងជួសជុលម៉ូតូ ៣២នាក់ជំនាញកុំព្យូទ័រ ភាសាអង់គ្លេស ចំនួន២៨៤នាក់ដើម្បីកែលម្អជីវភាពប្រចាំថ្ងៃ។
ក្រៅពីនោះអង្គការក៏ដូចមន្ទីរសង្គមកិច្ច បានបន្តការខិតខំគៀងគររកប្រភពជំនួយ ដើម្បីលើកកម្ពស់សិទ្ធិជនពិការនិងគ្រួសារ ស្តាលទ្ធភាពពលកម្មនៅក្នុងសហគមន៍ ជនបទក្នុងខេត្តពោធិ៍សាត់ឲ្យកាន់តែប្រសើរទាំងសេវាសុខភាព ការបណ្តុះបណ្តាល សេវាសង្គម និងគាំទ្រផ្តល់សិទ្ធិអំណាច។
បន្ទាប់ពីបានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោកស្រី ប៉ក់ ណាឌី បានលើកឡើងថា បញ្ហាពិការភាពជាបញ្ហាអាទិភាព គឺជាកិច្ចការងារពហុវិស័យ ទាមទាឱ្យយើង ត្រូវតែយកចិត្ត ទុកដាក់ដើម្បីការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពគឺជាធនធានមនុស្សយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
លោកស្រីបន្តថា រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ ផ្តល់នូវសេវាសុខភាព ការស្តាលទ្ធភាពពលកម្មកាយសម្បទានិងសតិបញ្ញា ឈានទៅរកការលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការព្រមទាំងបានលើកទឹកចិត្តឱ្យជនពិការចូលរួមសកម្មភាពកីឡា សិល្បៈ និងបង្កលក្ខណះងាយស្រួល ជាច្រើនទៀតដើម្បីធានាបានសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាពស្រ្តីនិងកុមារ។
លោកស្រី បានអំពាវនាវដល់បងប្អូនជនពិការទាំងអស់មេត្តាខិតខំប្រឹងប្រែងជួយខ្លួនឯងតាមរយៈចិញ្ចឹមសត្វ បង្កបង្កើនផល មានការយោគយល់សាមគ្គី គ្មានអំពើហឹង្សា គ្មានការរើសអើង ធ្វើយ៉ាងណាឱ្យជីវភាបរស់នៅប្រចាំថ្ងៃកាន់តែប្រសើរនិងមេត្តាកុំយកបងប្អូន ជនពិការធ្វើឈ្នាន់សម្រាប់ដើរសុំទាន និងកែងចំណេញកម្លាំងកម្មើម្បីបម្រើផលប្រយោជន៍ខ្លួនឯងដែលជាអំពើអយុត្តិធម៌បំផុត៕




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត