ព័ត៌មាន
ការនាំចេញរបស់កម្ពុជាកើនឡើងប្រមាណជាង ៥០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានរៀបចំវេទិកាស្តីពីការនាំចេញរបស់កម្ពុជា ក្នុងគោលបំណង ជំរុញកិច្ចពិភាក្សាពាណិជ្ជកម្ម , ជួយបំពាក់បំប៉នដល់អ្នកនាំចេញ និងជំរុញដល់ការបង្កើតទំនាក់ទំនងនិងបង្ហាញអំពីចំណុចខ្លាំងនៃឧស្សាហកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នៅរាជធានីភ្នំពេញ។
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកានេះ បានមានប្រសាសន៍ថា ប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំមុន ពោលឆ្នាំ២០០២ និង២០០៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួនតែជាង ៣ពាន់លានដុល្លារទេ រហូតមកដល់ពេលបច្ចុប្បន្ន មានការកើនឡើងរហូតចំនួនជាង ៥០ពាន់លានដុល្លារ។ លោកជំទាវបានបន្តថា សម្រាប់ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានចំនួនកើនឡើងប្រមាណ ១៦% ក្នុងនោះ ទោះបីក្នុងកំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មរបស់ក្ាតែបន្តរក្សាលំនឹងបានល្អ។
លោកជំទាវរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា បើគិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួនជាង ២៤ពាន់លានដុល្លារ កើនឡើង១៤% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ ក្នុងនោះមុខទំនិញសំខាន់ៗរបស់កម្ពុជាក្នុងការនាំចេញ មានដូចជា សម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង ស្រូវ អង្ករ កង់ គ្រឿងបង្គុំ និងគ្រឿងអេឡិចត្រូនិចជាដើម។
ទាក់ទិនស្ថានភាពទីផ្សារនាំចេញរបស់កម្ពុជា លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា និយាយដោយឡែកសម្រាប់វិស័យអំបិល គិតចាប់តាំងពីដើមមកទីផ្សារអំបិល ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក គឺមិនដែលធ្លាប់មានការនាំចេញទៅលក់នៅក្រៅស្រុកនោះទេ ប៉ុន្តែឥឡូវនេះអំបិលកម្ពុជាមានការទទួលស្គាល់ច្រើនពីទីផ្សារអន្តរជាតិ នេះគឺជាជោគជ័យមួយនិងល្អបំផុតសម្រាប់វិស័យអំបិល ជាពិសេសដោយសារការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ គឺបានខិតខំទាក់ទាញ និងធ្វើការទំនាក់ទំនងផ្សេងៗជាដើមជាមួយបណ្តាប្រទេសជាដៃគូ។ លោកបន្ថែមថា និយាយជារួម មិនមែនតែវិស័យអំបិលនោះទេដែលមានទីផ្សារច្រើន ពោលគឺគ្រប់ផលិតផលខ្មែរទាំងអស់គឺមានលើគ្រប់ទីផ្សារអន្តរជាតិ ខណៈពីមុនមិនដែលមានទាល់តែសោះ ជាក់ស្តែងដូចជានៅខាងប៉ែកអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន ចិន សិង្ហបុរី និងកូរ៉េជាដើម។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានកំពុងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលមានពីពណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕ អត្ថបទ ឈិត បូរ៉ាវី






-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត