ព័ត៌មាន
រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងរៀបចំបញ្ចុះបឋមសិលាកសាងអគារសិក្សា១ខ្នង៣ជាន់ជាអំណោយរបស់ឯកឧត្តមឌី វិជ្ជានិងលោកជំទាវហ៊ុនម៉ាណា
ស្វាយរៀង /÷ រដ្ឋបាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ម្សិលមិញនេះ មានរៀបចំពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា១ខ្នងមានទទឹង ៧ម៉ែត្រកន្លះ បណ្ដោយ៤៥ម៉ែត្រ កំពស់១៣.៥០ម៉ែត្រ ចែកចេញជាជាន់ផ្ទាល់ដី មាន បន្ទប់ទឹកនិងបន្ទប់បន្ទោបង់ចំនួន៥បន្ទប់ ទីធ្លា កន្លែងអាហារដ្ឋាន ១ ,បន្ទប់ធ្វើម្ហូប ១ ,បន្ទប់ប្រជុំរបស់ យុវជន ១
– ជាន់ទី១ មាន ៣ បន្ទប់សិក្សានិង
– ជាន់ទី ២ មាន ចំនួន៣ បន្ទប់សិក្សា ដែលជាអំណោយដ៏ថ្លៃថ្លា
របស់ឯកឧត្តម ឌី វិទ្យា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យគោកព្រីង ឃុំគោកព្រីង
ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមវត្តមានលោក ហែម សារិទ្ធអភិបាលស្រុកស្វាយជ្រំ និងលោកសាន់ នាង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត។
លោក ហែម សារិទ្ធ អភិបាលស្រុក បានបញ្ជាក់ថា សំណង់អគារសិក្សា ដែលរដ្ឋបាលស្រុករៀបចំពិធីបញ្ចុះបឋមសិលានៅថ្ងៃនេះ គឺជាអំណោយលើកទី១សម្រាប់ឆ្នាំ២០២៥របស់ឯកឧត្តម ឌី វិទ្យា និងលោកជំទាវ ហ៊ុន ម៉ាណា ជួយឧបត្ថម្ភស្រុកស្វាយជ្រំ ។
ឆ្លៀតក្នុងឱកាសនោះដែរក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងលោក សាន់ នាង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត
បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឌី វិទ្យា និងលោកជំទាវហ៊ុន ម៉ាណា
ដែលបានយកចិត្តទុកដាក់គិតគូរលើវិស័យអប់រំក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ជនបទ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំនិងកសាងធនធានមនុស្សជាវិស័យអត្ថភាព តាមរយះផ្ដល់អគារសិក្សាដែលជាអាគារទីមួយល្អទំនើបនៅក្នុងភូមិសាស្ត្រនៅក្នុងឃុំគោកព្រីងនេះ។ ជាមួយគ្នានោះដែរក្នុងនាមថ្នាក់ដឹកនាំមន្ទីរលោកសាន់ នាងក៏បាន ណែនាំដល់លោកគ្រូអ្នកគ្រូពិសេសក្មួយៗ សិក្សាអនុសិស្សបន្ទាប់ពីទទួលបានអគារសិក្សាដ៏ល្អនេះត្រូវខិតខំរៀនសូត្រឆ្លើយតប ចំពោះឯកឧត្តមនិងលោកជំទាវដែលជាស្ថាបនិកឯក ក្នុងការរួមចំណែកកសាងធនធានមនុស្សដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិពីបច្ចុប្បន្ននិងទៅអនាគត។







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប