ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្រ្តី សម្តែងមោទកភាព ក្រោយឃើញភ្ញៀវទេសចរណ៍ ចូលទស្សនាអង្គរវត្ត មានសន្ទុះខ្លាំងឡើងវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវមោទកភាព ក្រោយឃើញនូវភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា នៅប្រាសាទអង្គរវត្តមានសន្ទុះឡើងវិញ ដោយសម្តេចបានចាត់ទុកថា ការកើនឡើងនូវភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប នាពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្ត នាពេលសព្វថ្ងៃនេះ គឺមានភ្ញៀវទេសចរណ៍បរទេសចូលទៅទស្សនា រមណីយដ្ឋានអង្គរ និងកំសាន្តនៅផាប់ស្ទ្រីតណែនរាល់ថ្ងៃ ខណៈកំណើននេះ គឺជាមោទកភាពយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាប។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់រដ្ឋបាលខេត្តក៏ដូចជាកងកម្លាំងថែរក្សាសុវត្តិភាពនៅខេត្តសៀមរាបទាំងអស់ គប្បីបង្កើនការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសតំបន់ទេសចរណ៍នានានៅខេត្តនេះតែម្តង។
សម្តេច បានបន្ថែមទៀតថា ខេត្តសៀមរាប គឺជាដែនដីសម្បូរទៅដោយតំបន់ទេសចរ អរិយធម៌ និងវប្បធម៌ ដូច្នេះព្រឹត្តិការណ៍លំដាប់ពិភពលោកបានបង្កើតលើទឹកនេះច្រើនណាស់ជាក់ស្តែងដូចជា ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក BVLGARI បានបង្ហាញម៉ូតផលិតផលរបស់ខ្លួននៅមុខប្រាសាទបាយ័ន ដោយក្រុមហ៊ុននេះ បានដឹកគ្រឿងអលង្ការរបស់ខ្លួនប្រមាណជាងមួយរយលានដុល្លារអាមេរិកមកតាំងបង្ហាញនៅកម្ពុជា ដោយសារតែ កម្ពុជាមានសុខសន្តិភាពនេះហើយ ទើបបានគេហ៊ានមកធ្វើព្រឹត្តិការណ៍ដ៏ធំបែបនេះនៅប្រទេសកម្ពុជាយើងនោះ៕ អត្ថបទ ៖ បាន ចក់








-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ